ថ្ងៃធម្មជ័យ

ថ្ងៃនៃជ័យជំនះ

ត្រឡប់ទៅកាលពីថ្ងៃទី 27 សីហា ព.ស.2512 នាយឆៃយ៉ាប៊ូល សុទ្ធិផុន បានចូលឧបសម្ប័ទនៅព្រះវិហារវត្តប៉ាកណាម ផាស៊ីជេរឹន បានទទួលនាមថា ធម្មះឆៃយោ ដែលប្រែថា ជ័យជំនះនៃធម៌ ដោយមានបំណងប្រាថ្នាយ៉ាងមុះមុតដែលសុំឧទិសជីវិតនេះដើម្បីការងារព្រះពុទ្ធសាសនា ដោយការនាំពួកមនុស្សលោកអោយជួបសេចក្ដីសុខដ៏ពិតប្រាកដ ដែលកើតពីធម៌នៅក្នុងខ្លួន ដូចដែលបានឃើញបានពីពាក្យសម្ដីដែលលោកបានពោលទុកថា

 

ក្ដីប្រាថ្នារបស់លោកឪធម្មះឆៃយោនៅល្អាងដាំ ខេត្តឈៀងម៉ៃ

“ទេពទេវតាដែលនៅល្អាងដាំ សុំចូរជាសាក្សីផងចុះ ខ្ញុំដែលជាអ្នកគ្រងក្រណាត់កាសាវពស្រ្ត ដែលជាទង់ជ័យនៃព្រះអរហ័ន្ត សុំប្រកាស់អោយជ្រាបថា ខ្ញុំបានដោតទង់ច្បាំងអហិង្សា  ប្បរមោ ធម្មោ នៅកន្លែងនេះហើយ នៅក្នុងដួងចិត្តរបស់ខ្ញុំ នៅលើភ្នំដែលជាសិរី  ខ្ញុំសុំប្រកាស់អោយបានជ្រាបថា ខ្ញុំបានឧទិសជីវិតនេះលះបង់អោយចំពោះព្រះពុទ្ធសាសនា ដើម្បីបន្ថែមបារមីអោយចាស់ឡើង ហ្នឹងលើកខ្លួនហើយនិងសព្វសត្វទាំងឡាយអោយរួចផុតពីសេចក្ដីទុក្ខ ដរាបណាសត្វលោកនៅចូលនិព្វានមិនទាន់អស់ ខ្ញុំហ្នឹងសុំនៅដូច្នេះ ដើម្បីប្រោសសត្វលោកតទៅហើយនិងចូលនិព្វានជាអ្នកចុងក្រោយ សុំសន្តិសុខចូរមានដល់សព្វសត្វផងចុះ””

                                                                                                      លោកឪធម្មះឆៃយោ                                                                                                                                

 

មុនថ្ងៃចូលផ្លូវធម៌

លោកឪធម្មះឆៃយោ មាននាមដើមថា នាយឆៃយ៉ាប៊ូល សុទ្ធិផុន លោកជាអ្នកដែលចូលចិត្តអានសៀវភៅគ្រប់ប្រភេទ ហើយមានចំណាប់អារម្មណ៍រឿងធម៌មកតាំងពីក្មេង ទើបធ្វើអោយលោកស្វែងរកចំណេះដឹងផ្នែកធម៌មករហូត ថ្ងៃមួយលោកបានទៅជួបសៀវភៅដែលមានឈ្មោះថា “ធម្មកាយ” ដែលជាធម្មទេសនារបស់ព្រះមង្គទេពមុន្នី(សុត ច័ន្ទថះសារ៉ូ) វត្តប៉ាកណាម ផាស៊ីជេរឺន ដោយមានអត្ថបទមួយឃ្លាថា “បើចង់ដើរអោយត្រឹមត្រូវតាមដានរបស់ព្រះសាស្ដា ត្រូវបដិបត្តិអោយបានទាំងដឹងទាំងឃើញ” ថែមទាំងនៅចុងអត្ថបទនៅមានសារអះអាងថា “វត្តប៉ាកណាមនេះរៀនបានទាំងដឹងទាំងឃើញ” សារនេះធ្វើអោយលោកមានក្ដីប្រាថ្នាចង់ទៅសិក្សាធម៌ជាមួយលោកលោកឪសុតបន្ថែមឡើងទៀត

ថ្ងៃមួយលោកបានអានសៀវភៅ “វិបស្សនាបាន់ធឺងសាន” ដែលមានរឿងរ៉ាវទាំក់ទងជាមួយលោកយាយអាចារ្យច័ន្ទ ខុននុកយូង  ដូនជីដែលជាសិស្សឯកដែលបានទទួលការបង្រៀនវិជ្ជាធម្មកាយពីលោកឪសុត វត្តប៉ាកណាមផាស៊ីជេរឺន លុះដឹងដូច្នេះលោកមានក្ដីតាំងចិត្តចង់ទៅតាមរកហើយបានសិក្សាធម៌បដិបត្តិជាមួយលោកយាយអាចារ្យច័ន្ទនៅវត្តប៉ាកណាម ផាស៊ីជេរឺន តាំងតែនៅរៀនអនុវិទ្យាល័យ

ពីជីវិតក្មេងប្រុសម្នាក់ ដែលឃើញប្រយោជន៍នៃការៀនសមាធិ ហើយឃើញថាការរៀនសមាធិមានប្រយោជន៍ដល់អ្នកផ្សេងដូចគ្នា លោកទើបឧស្សារៀនហើយហ្វឹកធ្វើសមាធិជាប់ជានិច្ច រួមទាំងបានបបួលមិត្តៗនៅមហារវិទ្យាល័យមករួមអង្កុយសមាធិ រហូតដល់កើតជាក្រុមនិស្សិតដែលស្រឡាញ់ការបដិបត្តិធម៌ ជាច្រើនគ្នាជីវិតបានផ្លាស់ប្ដូរទៅរកផ្លូវដែលល្អឡើង ទើបធ្វើអោយមានភាពជឿជាក់នៅក្នុងផ្លូវនេះបន្ថែមឡើងទៀត

ក្ដីបំណងប្រាថ្នាដ៏ធំធេង

ដោយក្ដីខិតខំប្រឹងប្រែងនៃការបដិបត្តិធម៌យ៉ាងពិតប្រាកដ ធ្វើអោយផលការបដិបត្តិធម៌របស់លោកមានភាពរីកចំរើនទៅមុខជាខ្លាំង ភាពជំនាញនៃធម៌បដិបត្តិរបស់លោកបានទទួលការព្រមទទួលពីអ្នកដែលមកហ្វឹងសមាធិជាមួយលោកយាយអាចារ្យ រហូតដល់លោកបានទទួលភារកិច្ចអោយធ្វើតួនាទីជាភីលៀងជួយណែនាំការបដិបត្តិធម៌ដល់អ្នកដែលមកហ្វឹកសមាធិជានិច្ច

សេចក្ដីសុខដែលលោកបានទទួលពីការបដិបត្តិធម៌នេះឯង ជារឿងដែលធ្វើអោយលោករំពឹងដល់គុណតម្លៃរបស់បដិបត្តិធម៌ហើយបានយល់យ៉ាងច្បាស់ថា សមាធិតែប៉ុណ្ណោះដេលជួយអោយគ្រប់គ្នាផុតពីទុក្ខហើយបានជួបសេចក្ដីសុខយ៉ាងពិតប្រាកដ ថែមទាំងសេចក្ដីសុខពីធម៌ខាងក្នុងជាចម្លើយដែលលោកបានស្វែងរកមករហូតចំពោះគោលដៅពិតប្រាកដនៃការមកកើតជាមនុស្ស ហើយជារបស់ដែលធ្វើអោយកើតសន្តិភាពនៅលើលោកនេះបានយ៉ាងពិតប្រាកដ

ថ្ងៃធម្មជ័យ ចាប់ផ្ដើមបគោលបំណង

លោកឯងមានក្ដីតាំងចិត្តចង់បួសតាំងតែនៅរៀនមហារវិទ្យាល័យ ព្រោះលោកជឿថាផ្លូវនេះអាចជួយអោយមនុស្សរួចផុតពីសេចក្ដីទុក្ខ ជួបប្រទះសេចក្ដីសុខដ៏ពិតប្រាកដ រហូតដល់លោកបញ្ចប់ការសិក្សាបរិញ្ញាប័ត្រកាលពីឆ្នាំ ព.ស. 2512លោកទើបសំរេចចិត្តដើរតាមផ្លូវរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ ដោយការលះបង់ជីវិតផ្លូវលោកចេញបួស ត្រង់ហ្នឹងថ្ងៃទី 27 សីហា 2512 ជាថ្ងៃពេញបូរមីណ៌ 15 កើត ខែ9នៅព្រះវិហារវត្តប៉ាកណាម ផាស៊ីជេរឺន បាននាមថា “ធម្មះឆៃយោ” ប្រែថា “អ្នកឈ្នះដោយធម៌”

ជីវិតថ្មីនៅក្នុងភេទបព្វជិតរបស់លោកឪធម្មះឆៃយោ ក្រៅពីលោកព្រមដោយសីលដែលបរិសុទ្ធហើយ លោកនៅបានចាប់ផ្ដើមធ្វើតាមគោលបំណងដែលបានតាំងចិត្តទុក ដោយការខិតខំសិក្សាធម៌ទាំងផ្នែកបរិយត្តិនិងផ្នែកបដិបត្តិ ព្រមទាំងធ្វើតួនាទីបង្រៀនធម៌អោយដល់សាធុជនដែលមកបដិបត្តិធម៌នៅផ្ទះថាំប្រាសិទ្ធ រហូតដល់ស្ថានទីមិនគ្រប់គ្រាន់ហ្នឹងទទួលសាធុជនដែលមកច្រើនឡើង ទើបមានគំនិតគិតចង់កសាងកន្លែងថ្មីមួយដើម្បីអោយគ្រប់គ្រាន់ហ្នឹងទទួលសាធុជនដែលមកបដិបត្តិធម៌ចំនួនជាច្រើន

តមក បានទទួលការបរិច្ចាគដីធ្លីនៅប៉ាថុមថានីចំនួន 196 រ៉ៃ ពីអ្នកស្រីប្រាយ៉ាត់ ដែលមានក្ដីសទ្ធាចំពោះលោកយាយអាចារ្យនិងលោកឪនៅសម័យហ្នឹង ហើយបានដាក់ឈ្មោះកន្លែងហ្នឹងថា “មជ្ឈមណ្ឌលពុទ្ធចក្កបដិបត្តិធម៌” ហើយតមកប្ដូរឈ្មោះជា វត្តព្រះធម្មកាយ ដែលពួកយើងបានស្គាល់

តាំងតែថ្ងៃដំបូងដែលលោកបានចេញបួស លោកឪក៏បានខិតខំធ្វើតាមគោលបំណងរបស់លោកយ៉ាងមុះមុតហ្នឹងគឺ ការអង្គុយសមាធិដើម្បីអភិវឌ្ឍគុណធម៌នៅក្នុងខ្លួនអោយបរិសុទ្ធខ្លាំងឡើង ហើយបបួលមនុស្សមករៀនសមាធិដើម្បីប្រយោជន៌សុខនៅបច្ចុប្បន្ន រហូតដល់ប្រយោជន៌ខ្ពស់បំផុតគឺ ចូលដល់និព្វាន

ពីបេះដូងរបស់អ្នកដែលអោយហើយសេចក្ដីស្រឡាញ់ដែលមានដល់មនុស្ស លោកទើបប្រឹងប្រែងក្នុងការបង្រៀនធម៌បដិបត្តិដោយមិនខ្វល់ពីការនឿយហត់ ដោយក្ដីស្រឡាញ់ដែលមានចំពោះគ្រប់គ្នាប្រៀបដូចកូនចៅរបស់លោក ទើបធ្វើអោយគ្រប់គ្នាទទួលបាននូវក្ដីមេត្តាដែលឪពុកមានដល់កូន ទើបធ្វើអោយគ្រប់គ្នាកើតកំលាំងចិត្តក្នុងការធ្វើអំពើល្អដូចលោកឪ លោកទើបជាចំណុចរួមចិត្តក្នុងការសាងអំពើល្អសន្សំបារមីអោយដល់ទីផុត

ដូច្នេះនៅថ្ងៃទី 27 សីហា រាល់ៗឆ្នាំ ដើម្បីជាការសម្ដែងដល់ក្ដីកត្តញ្ញូចំពោះព្រះគុណរបស់លោកឪដែលបានលះបង់ជីវិតលើកតម្កើងចិត្តរបស់កូនៗអោយជួបសេចក្ដីសុខដ៏ពិតប្រាកដ សាធុជនវត្តព្រះធម្មកាយនិងមជ្ឍមណ្ឌលសាខាទូទាំងពិភពលោក ទើបព្រមចិត្តគ្នាធ្វើកម្មវិធីសូត្រមន្ត អង្គុយសមាធិ ផ្សាយមេត្តាធម៌ អធិដ្ឋានចិត្ត បន្ថែមបុណ្យអោយជីវិត និងនៅជាការបដិបត្តិថ្វាយជាពុទ្ធបូជា

ពីអតិតដល់បច្ចុប្បន្ននៃការស្នងសុបិន្តអោយកើតជាការពិត

លោកឪធម្មះឆៃយោបានចាប់ផ្ដើមធ្វើតាមគោលបំណងដែលបានតាំងចិត្តទុកតាំងពីដំបូងថា ហ្នឹងនាំធម៌ទៅកាន់ចិត្តរបស់មនុស្សលោកដោយវិធី “សាងវត្តអោយកើតជាវត្ត សាងព្រះសង្ឃអោយកើតជាព្រះស្ឃពិតប្រាកដ សាងមនុស្សអោយកើតជាមនុស្សល្អ”

សាងវត្តអោយកើតជាវត្ត

កាលពីថ្ងៃទី 20 កុម្ភះ ព.ស.2523 ដែលត្រង់ហ្នឹងថ្ងៃមាឃបូជានៅឆ្នាំហ្នឹង វត្តព្រះធម្មកាយបានត្រូវកសាងឡើងនៅលើផ្ទៃដី 196 រ៉ៃ ដោយមានគោលដៅដើម្បីប្រើជាកន្លែងនេះទទួលសាធុជនដែលមកបដិបត្តិធម៌  ហើយដើម្បីអោយកន្លែងដែលសប្បាយតា សប្បាយចិត្ត សមហ្នឹងការបដិបត្តិធម៌ ទើបបានកំណត់ច្បាប់របៀបរួមទាំងរឿងការរក្សាភាពស្អាតនៅក្នុថវត្ត ដើម្បីជាការដាំនិស្ស័យល្អៗដល់អ្នកដែលចូលមកបដិបត្តិធម៌ទៀតផង

ដោយការរួមកំលាំងរួមចិត្តរបស់លោកឪ លោកយាយអាចារ្យនិងសិស្សានុសិស្សទាំងអស់ អភិវឌ្ឍផ្ទៃដីដែលរាំងស្ងួតមកក្លាយជាផ្ទៃដីដែលខៀវស្រងាត់ត្រជាក់ត្រជុំ ហើយតមកបានព្រីកផ្ទៃដីជា 2,000 រ៉ៃ មានការកសាងអគារនានា ការដឹកនាំការងារនិងការរស់នៅអោយមានរបៀបរៀបរយ ដើម្បីទទួលសាធុជនដែលមកបដិបត្តិធម៌ច្រើនឡើងដល់ខ្ទង់សែនរហូតដល់ចប្បុប្បន្ននេះ

សាងព្រះសង្ឃអោយកើតជាព្រះសង្ឃពិត

លោកឪធម្មះឆៃយោបានចាប់ផ្ដើមគំរោងការនានាដើម្បីអោយពុទ្ធបរិស័ទ៤ មករួមកំលាំងកាយកំលាំងចិត្តស្ដារសីលធម៌អោយត្រឡប់មកចំរើនរុងរឿងម្ដងទៀត ដោយចាត់អោយមានការអប់រំព្រះសង្ឃអោយកើតជាព្រះសង្ឃពិត ដើម្បីធ្វើជាដើមបុណ្យជាគំរូដ៏ល្អអោយដល់ពុទ្ធសាសនិកជន ហើយសាងសទ្ធាអោយកើតដល់អ្នកដែលនៅមិនទាន់មានសទ្ធានៃព្រះបុទ្ធសាសនា

សាងព្រះភិក្ខុអោយក្លាយជាគ្រូបង្រៀនសីលធម៌និងសមាធិដល់មនុស្សទូទៅទាំងនៅក្នុងប្រទេសនិងក្រៅប្រទេស ដែលនាំទៅរកការសាងមនុស្សអោយកើតជាមនុស្សល្អ តាមគោលបំណងដែលបានតាំងចិត្តទុកសំរេច

សាងមនុស្សអោយក្លាយជាមនុស្សល្អ

ការដែលចង់សាងមនុស្សអោយកើតជាមនុស្សល្អបានហ្នឹង ទើបត្រូវចាប់ផ្ដើមដោយការសាងសម្មាទិដ្ឋិអោយកើតឡើងគឺ មានការយល់ដឹងដែលត្រឹមត្រូវនៃរឿងច្បាប់របស់កម្ម ដោយហេតុនេះទើបជាហេតុអោយមានការចាត់កម្មវិធីបណ្ដុះបណ្ដាលសីលធម៌អោយដល់យុវជននិងបុគ្គលទូទៅតាមគំរោងផ្សេងៗជាច្រើនរយគ្រោងការណ៍

បើគ្រប់គ្នាអាចបដិបត្តិធម៌រហូតដល់បានទទួលសេចក្ដីសុខខាងក្នុងហើយ សេចក្ដីសុខហ្នឹងរមែងពង្រីកចេញទៅដល់មនុស្សខាងក្រៅអោយបានទទួលដឹង ចាប់ផ្ដើមពីអ្នកដែលនៅជុំវិញខ្លួនពង្រីកទៅដល់មនុស្សជាច្រើនលានអ្នកនៅក្នុងលោក

ការបដិបត្តិធម៌ ទើបជាបេះដូងសំខាន់ចំពោះការសាងសន្តិសុខខាងក្នុងឆ្ពោះទៅកាន់សន្តិភាពខាងក្រៅបានយ៉ាងពិតប្រាកដ សមហ្នឹងចេតនារបសលោកឪធម្មះឆៃយោដែលត្រូវការអោយសន្តិភាពពិភពលោកបង្កើតឡើងពីសន្តិសុខខាងក្នុង(ក្ដីសុខខាកក្នុងខ្លួន)របស់គ្រប់គ្នា World Peace Through Inner Peace

 

“ចង់បញ្ឈប់សង្គ្រាមបាន គ្រប់គ្នានៅក្នុងលោកត្រូវរួមដៃគ្នា ដោយការឈប់ចិត្តចូលទៅអោយដល់សេចក្ដីស្ងប់ខាងក្នុង រហូតដល់កើតសន្តិសុខ ហើយសន្តិសុខហ្នឹងក៏ហ្នឹងពង្រីកមកដល់ខាងក្រៅ ធ្វើអោយកើតសន្តិភាពខាងក្រៅយ៉ាងពិតប្រាកដ”

                                                          

ឱវាទលោកឪធម្មះឆៃយោ (28 មករា 2549)

កម្មវិធីនៅថ្ងៃបុណ្យធម្មជ័យ ២៧ សីហា ព.ស.២៥៦៤

សំរាប់ថ្ងៃធម្មជ័យនៅឆ្នាំនេះត្រង់ហ្នឹងថ្ងៃសុក្រទី 27សីហា ព.ស.2564 វត្តព្រះធម្មកាយបាននិមន្តគណះសង្ឃទាំងខាងក្នុងប្រទេសនិងក្រៅប្រទេសរាប់មុឺនអង្គ មករួមចម្រើនពុទ្ធមន្ត អង្គុយសមាធិ ផ្សាយមេត្តាធម៌ និងអធិដ្ឋានចិត្តដដើម្បីអោយពិភពលោកជួបប្រទះសេចក្ដីស្ងប់សុខឆាប់ៗនេះ តាមរយះ zoom និងអញ្ជើញបបួលអ្នកដេលស្រឡាញ់នៃសន្តិភាពគ្រប់គ្នា មិនថានៅទីកន្លែងណា ជ្រុងណានៅលើលោកនេះ មករួមគ្នាឃុំគ្រងពិភពលោក  រួមគ្នាផ្សាយខ្សែរនៃសេចក្ដីអំពើល្អអោយភ្លឺទៅទូទាំងពីភពលោក ដោយការអុចប្រទីបនិងធ្វើសមាធិនៃវេលាជាមួយគ្នា   

រូបភាពពួកយើងគ្រប់គ្នាហ្នឹងមកបង្ហាញរួមក្នានៅលើកញ្ចក់អេក្រង់ខ្នាតធំ នៅបរិវេណមុខរបស់ព្រះមហារធម្មកាយចេតិយ៍(ចេតិយ៍ព្រះពុទ្ធជាម្ចាស់មួយលានអង្គ)នៅវត្តព្រះធម្មកាយ ប្រទេសថៃ  ប្រៀបដូចពួកយើងគ្រប់គ្នាបានអុចប្រទីបនិងអង្គុយសមាធិរួមគ្នា

លុះយើងគ្រប់គ្នាព្រមគ្នាចម្រាញ់ចិត្តអោយភ្លឺថ្លា ចែករំលែកក្ដីស្រឡាញ់បំណងប្រាថ្នាល្អដោយការផ្សាយមេត្តាធម៌ពីចិត្តរបស់យើង ខ្សែរនៃសេចក្ដីបរិសុទ្ធនេះហ្នឹងពង្រីកទៅដល់បុគ្គលជុំវិញខ្លួនដែលជាទីស្រឡាញ់របស់យើងគ្រប់ៗគ្នា ញាតិមិត្តរួមទាំងសព្វសត្វទាំងឡាយ អោយមានតែគំនិតល្អៗ មានក្ដីប្រាថ្នាល្អដល់គ្នាហ្នឹងគ្នា រហូតដល់ទូទាំងពីភពលោក ខ្សែរនៃសេចក្ដីបរិសុទ្ធនេះហ្នឹងឃុំគ្រងពិភពលោកអោយេជួបសន្តិភាពនិងសន្តិសុខយ៉ាងពិតប្រាកដ

 

ពីធីអុចប្រទីបអនឡាញព្រមគ្នាទូទាំងពិភពលោក

ថ្ងៃធម្មជ័យ ថ្ងៃសុក្រទី 27 សីហា 2564

កន្លែងពិធីផ្សាយផ្ទាល់ នៅវត្តព្រះធម្មកាយ  ប្រទេសថៃ

 

កម្មវិធីបុណ្យ

9:00-11:00 ថ្ងៃ    សូត្រមន្តនិងអង្គុយសមាធិព្រមគ្នា

– – – – – – – – – – – – – – – – – – – – – – – – – – – – – – – – –

07:00 យប់      ប្រធានសង្ឃធ្វើដំណើរមកដល់កន្លែងពិធី  សូត្រមន្តបូជា

ព្រះរតនត្រ័យ/ថ្លៃពាក្យអុចប្រទីប

07:10 យប់      គណះសង្ឃនិងសាធុជនរួមគ្នាសូត្រមន្តព្រមគ្នាតាមរយះ zoom

(នមោ / ពុទ្ធំ  ធម្មំ  សង្ឃំ / មង្គលសូត្រ / រតនសូត្រ  /ពោជ្ឈង្គោ / ធម្មចក្ក)

07:45 យប់      អង្គុយសមាធិ

08:00 យប់      អធិដ្ឋានចិត្ត / ផ្សាយមេត្តាធម៌ / ថ្លៃងអំណរគុណដល់គណះសង្ឃ

08:10 យប់      ចប់កម្មវិធីបុណ្យ