ថ្ងៃឃុំគ្រងពិភពលោក

CLEANSE THE WORLD, CLEANSE THE MIND WITH MEDITATION

អង្គុយសមាធិ និង អុចប្រទីបព្រមគ្នាទូទាំងពិភពលោក

តាមប្រព័ន្ធ App Zoom រួមឃុំគ្រងពិភពលោកអោយកើតសន្តិភាពជាមួយគ្នា

ថ្ងៃ ព្រហស្បតិ៍ ទី 22 មេសា 2022

បច្ចុប្បន្នបញ្ហាទាក់ទងហ្នឹងបរិស្ថានមានពុល បានកើនឡើងធ្ងន់ធ្ងរយ៉ាងឆាប់រហ័ស មិនថាបញ្ហាទាក់ទងទៅហ្នឹងទឹកស្អុយ អាកាសធាតុមានជាតិពុល ឬ ការកាប់ឈឺបំផ្លាញព្រៃ ដែលបណ្ដាលអោយកើតភ័យអន្តរាយ ឬ ទឺកជំនន់យ៉ាងភ្លាមៗ ក្រៅពីហ្នឹងនៅមានបញ្ហាបរិស្ថាន ដែលជាបញ្ហាពិភពលោក ដូចជាបញ្ហា អភូតហេតុ Green House Effect បញ្ហាបរិមាណអូហ្សូនក្នុងបរិយាកាសធ្លាក់ចុះ ឬ បញ្ហាថាមពលរបស់ពិភពលោក ដែលត្រូវរកមកជំនួសការប្រើប្រេងកាតជាដើម

ថ្ងៃឃុំគ្រងពិភពលោក

ថ្ងៃឃុំគ្រងពិភពលោក ចាត់ទុកជាថ្ងៃដែលសំខាន់របស់ការអភិរក្សធម្មជាតិពិភពលោក ត្រង់ហ្នឹងថ្ងៃទី 22 មេសា រាល់ៗឆ្នាំ្ ថ្ងៃឃុំគ្រងលោកនេះចាប់កំណើតនៅថ្ងៃទី 22 មេសា គ.ស. 1970 ជាថ្ងៃដែលយើងហ្នឹងបានរំលឹកដល់បរិស្ថាន ហើយគិតពិចារណាថា យើងត្រូវធ្វើអ្វីខ្លះទៀតដើម្បីការពារកាដូរដែលធម្មជាតិប្រគល់អោយដល់ពិភពលោកមួយនេះ

នៅក្នុងខណះពេលដែលរោគល្បាតកូវិដ-19 បានរីករាលដាលទៅទូទាំងពិភពលោកតាំងតែដើមឆ្នាំ 2020 រហូតដល់បច្ចុប្បន្ន មានមនុស្សនៅក្នុងលោកនេះឆ្លងរោគកូរ៉ូណារួមគ្នាជាងមួយរយលាននាក់ ហើយមានអ្នកដែលបាត់បង់ជីវិតជាច្រើនលាននាក់ រោគល្បាតនេះបានធ្វើអោយមនុស្សបានគិតដល់ភាពមិនគង់វង់នៅក្នុងជីវិត ភាពខូចខាតទាំងអស់ដែលកើតឡើងដល់បរិស្ថានជុំវិញលោក ត្រូវទទួលបានការកែច្នៃជាបន្ទាន់

ជាងហ្នឹងទៅទៀត លេខាធិកាសហប្រជាជាតិ អាន់តូនិអូ គូតឺរេស បានពោលដល់ផលប៉ះពាល់នៃផ្នែកខាងសង្គមសេដ្ឋកិច្ចពីកូវិដ-19 ថា “បើសិនពួកយើងយកចិត្តទុកដាក់នៃរឿងអភិវឌ្ឍយ៉ាងប្រកបដោយនិរន្តភាព ហើយនិងកិច្ចព្រមព្រៀងបារីសនៃរឿងការផ្លាស់ប្ដូរសភាពអាកាសធាតុអោយបានជាងនេះ ពួកយើងគង់អាចចាត់ការការប្រែប្រួលនេះបានល្អជាងនេះ”

មានច្រើនអង្គការឯកជនច្រើនកន្លែង ដែលនៅចាំសង្កេតការណ៍ទាក់ទងហ្នឹងសកម្មភាពតាមសាលារៀន និងសួនសាធារណះច្រើនពាន់កន្លែង ដែលបានធ្វើឡើងនៅថ្ងៃនេះ ប្រទេសនានាទូទាំងពិភពលោកហ្នឹងចាត់កម្មវិធីផ្សេងៗ នៅក្នុងថ្ងៃឃុំគ្រងពិភពលោក ជួយដាស់តឿនចិត្តគំនិតផ្នែកបរិស្ថានជាមួយចំណែករបស់ប្រជាជនទូទាំងប្រទេស និងការអភិរក្សបរិស្ថាន ធ្វើអោយយើងនឹកដល់ទំនួលខុសត្រូវខ្លាំងឡើងក្នុងឋានះជាអ្នកអាស្រ័យលើពិភពលោកនេះ ហើយរាប់ជាឱកាសដ៏ល្អដែលយើងហ្នឹងបានមកពិនិត្យឡើងវិញ នូវសកម្មភាពផ្សេងៗដែលមានផលប៉ះពាល់ដល់ពិភពលោក  ឬន័យមួយទៀតគឺបរិស្ថាននិងសកម្មភាពណាមួយក៏ដោយ ដែលយើងអាចធ្វើដើម្បីពិភពលោកនេះអោយគួរអោយចង់រស់នៅខ្លាំងឡើង

រឿងដែលផ្លាស់ប្ដូរពិភពលោក

បច្ច័យបរិស្ថានរបស់ពិភពលោកបានផ្លាស់ប្ដូរទៅរាល់ថ្ងៃ ពីសាហេតុសំខាន់ 2 ប្រការគឺ បាតុភូតតាមធម្មជាតិ និងទង្វើរបស់មនុស្ស
1.បាតុភូតតាមធម្មជាតិ ដូចជា ទឹកជំនន់ ភ្លើងឆេះព្រៃ និងខ្យល់ព្យុះ សុទ្ធតែជាមួយចំណែករបស់ធម្មជាតិ ដែលធ្វើអោយពិភពលោកកើតរូបរាងឡើងមក ពិភពលោកដែលយើងអាស្រ័យនៅរាល់ថ្ងៃ កើតពីការធ្វើការរបស់ធម្មជាតិ ហេតុការណ៍ទាំងអស់នេះសុទ្ធតែបញ្ជូនផល់ដល់ពិភពលោក ដែលយ៉ាប់ដល់ការគ្រប់គ្រង ហើយមិនអាចគ្រប់គ្រងបាន

2.ទង្វើរបស់មនុស្ស ដូចជា ការកាប់បំផ្លាញព្រៃឈឺ ការសាកល្បងនុយក្លេអ៊ែរ ការបង្កើតជាតិពុលតាមផ្លូវទឹកនិងអាកាស រួមទៅដល់ការប្រើធនធានធម្មជាតិដោយខ្ជះខ្ជាយ សុទ្ធតែជាបច្ច័យដែលធ្វើអោយសភាពបរិស្ថានលោកទ្រុតទ្រោមថយចុះ ពេលខ្លះវាអាចគ្រប់គ្រងបាន

បញ្ហារបស់លោកដែលកើតឡើងមកពីបាតុភូតធម្មជាតិហ្នឹង លុះវិភាគអោយបានជ្រៅទៅហ្នឹង សាហេតុក៏មកពីមនុស្សភាគច្រើន ហ្នឹងឃើញបានថាមនុស្សជាសាហេតុសំខាន់របស់បញ្ហាបរិស្ថានទាំងផ្លូវត្រង់និងផ្លូវវាង ទើបចាំបាច់ណាស់ដែលមនុស្សត្រូវផ្លាស់ប្ដូរទង្វើផ្សេងៗដែលមិនល្អដល់លោកនេះ ដែលទង្វើមិនល្អទាំងអស់ហ្នឹង កើតចេញពីឧបនិស្ស័យដែលអាត្មានិយម ឃើញតែបាន ហើយលុះបានសឺបស្រាវជ្រាវត្រឡប់ទៅថា ឧបនិស្ស័យអាត្មានិយម ឃើញតែចង់បានហ្នឹងកើតមកពីអ្វី ក៏បានដឹងថា សាហេតុហ្នឹងមកពីគំនិត ឬ ទស្សនគតិដែលមិនល្អកើតឡើងមកជាមុន

ទស្សនគតិដែលល្អហើយនិងមិនល្អរបស់មនុស្ស មានផល់ដល់ពិភពលោក

បុគ្គលម្នាក់មានទស្សនគតិដែលមិនល្អ មានភាពអាត្មានិយម មានតែភាពចង់បាន ចង់តែអោយខ្លួនឯងស្រួល ដោយមិនខ្វល់ថាបរិស្ថានជុំវិញហ្នឹងទៅជាយ៉ាងណា ក៏ជាផលមកពីទង្វើដល់បរិស្ថានដែលមានទាំងវត្ថុមានជីវិតនិងគ្មានជីវិត ភាពអាត្មានិយមរបស់មនុស្សម្នាក់ ប៉ះពាល់ទៅដល់        បរិស្ថាន បុគ្គលជុំវិញខ្លួន ហើយបើបុគ្គលជុំវិញហ្នឹងមានទស្សនគតិដែលអាត្មានិយម ឃើញតែភាពចង់បានដូចគ្នា ផល់ប៉ះពាល់ដែលមិនល្អហ្នឹងកាន់តែពង្រីកទៅទូលាយខ្លាំងឡើង យ៉ាងឆាប់រហ័សរហូតដល់យ៉ាប់ហ្នឹងឈប់បាន
ទស្សនគតិដែលមិនល្អ កើតចេញពីមនុស្សដែលមានសេចក្ដីទុក្ខ អ្នកដែលមានទុក្ខ ចិត្តមិនភ្លឺថ្លាជានិច្ច ការនិយាយនិងទង្វើរបស់គេ ហ្នឹងទៅប៉ះពាល់ដល់ទាំងមនុស្សនៅជុំវិញ ធ្វើអោយកើតទុក្ខទៅជាមួយ លើកគំរូដូចជា សំរាមដែលត្រូវចោលមិនត្រូវកន្លែង បំផ្លាញធម្មជាតិសមុទ្រ ទន្លេ មានផល់ប៉ះពាល់ដល់សត្វនិងមនុស្សចំនួនជាច្រើន ដែលគេធ្វើដូច្នេះទាំងដែលដឹងថាមិនល្អ តែក៏នៅធ្វើ ហ្នឹងក៏ព្រោះនិស្ស័យដែលធ្លាប់ និងទស្សនគតិគំនិតដែលគិតតែរឿងងាយៗ ឬ ស្រួលសំរាប់ខ្លួនឯង ដោយមិនគិតដល់ផល់ប៉ះពាល់ដែលតាមមក

ផ្ទុយទៅវិញ អ្នកដែលមានសេចក្ដីសុខឬអ្នកដែលមានចិត្តភ្លឺថ្លាហ្នឹង គេហ្នឹងមិនធ្វើអ្វីអោយអ្នកដទៃមានទុក្ខ គេហ្នឹងគិត និយាយ ហ្នឹងធ្វើអ្វីចេញមកក៏មានតែរឿងល្អៗដែលមិនទៅបង្ករភាពខូចខាតទាំងបុគ្គលនៅជុំវិញខ្លួន ឬ  បរិស្ថាន

ចិត្តដែលភ្លឺថ្លាហ្នឹងប្រៀបដូចទឹកដែលថ្លា ឃើញត្រីឃើញទឹកបានយ៉ាងច្បាស់ អ្នកដែលមានចិត្តភ្លឺថ្លា គេអាចគិតពិចារណាបានយ៉ាងល្អិតល្អន់ ពេលជួបបញ្ហា ឬ រឿងរ៉ាវផ្សេងៗ ហ្នឹងបានឃើញដើមហេតុរបស់បញ្ហាបានយ៉ាងច្បាស់ ហើយអាចកែច្នៃបានយ៉ាងត្រូវចំណុច មិនថាជាបញ្ហាតូចឬធំ រហូតទៅដល់បញ្ហាលំដាប់សង្គម ប្រទេស ឬ លំដាប់លោក ចុងក្រោយបញ្ហាទាំងអស់ហ្នឹង ហ្នឹងត្រូវបានដោះស្រាយបាននៅទីបំផុត

ការបណ្ដុះបណ្ដាលទស្សនគតិដែលល្អនៃការរក្សាពិភពលោកនេះ អាចធ្វើបានដោយតាមការអង្គុយសមាធិ ការធ្វើសមាធិរាល់ៗថ្ងៃ ជាការហ្វឹកហាត់អោយចិត្តភ្លឺថ្លាជានិច្ច ដែលមានវិធីធ្វើបានយ៉ាងងាយៗដូចតទៅនេះ នៃខណះដែលអ្នកបិទភ្នែក សុំអោយព្រលែងរឿងរ៉ាវផ្សេងៗមួយរយះ ប្រៀបដូចរង្វង់ការគិតរបស់អ្នកទំនេរ ស្រលះៗ ហើយសាកដកដង្ហើមជ្រៅៗ ស្រាលៗ អ្នកហ្នឹងសង្កេតបានថា ត្រង់បរិវេណបំផុតរបស់ដង្ហើមនៅកណ្ដាលពោះអ្នក ជាចំណុចដែលសប្បាយបំផុត ចំណុចនេះឯង ជាចំណុចចាប់ផ្ដើមដែលអ្នកហ្នឹងបានជួបចិត្តរបស់ខ្លួនអ្នក ដែលតាមពិតទៅគឺជា ចំណុចកណ្ដាលរាងកាយដែលមាននៅក្នុងខ្លួនមនុស្សគ្រប់គ្នា បន្តមក អ្នកសាកនឹកឧទាហរណ៍ថា មានដួងកែវមូលៗ ថ្លាៗ ភ្លឺស្វាងដូចព្រះអាទិត្យនាពេលថ្ងៃត្រង់ ឬ ព្រះច័ន្ទនាយប់ពេញបូរណ៌មី ឬ ដួងផ្កាយដែលបញ្ចេញពន្លឺនាពេលយប់ អោយមកបង្ហាញអណ្ដែតនៅចំណុចកណ្ដាល ឬ កណ្ដាលពោះរបស់អ្នកត្រង់នេះ លុះសាកនឹកហើយ អាចមានរបូតគិតដល់រឿងផ្សេងៗ សុំអោយធ្វើចិត្តត្រជាក់ៗ  សន្សឺមៗនឹក ព្រមហ្នឹងទន្ទេញប្រយោគណាប្រយោគមួយខ្លីៗ ស្រាលៗ ស្រដៀងៗដែលលឺផុសចេញពីកណ្ដាលពោះ ឬ កណ្ដាលដួងភ្លឺថ្លានៃកណ្ដាលពោះរបស់អ្នក ដូចជា ពាក្យភាវនាខ្លីៗថា “សម្មាអរហំៗ” ឬ “ឈប់ ស្ងៀម សប្បាយ” ច្រើនៗដង រហូតដល់អ្នកមានអារម្មណ៍ថាអ្នកចាប់ផ្ដើមរបូតពីការគិតផ្សេងៗ ក្រៅពីអារម្មណ៍ដែលចាប់ផ្ដើមប៉ះជាមួយភាពភ្លឺនិងស្ងប់សប្បាយខាងក្នុង

វិធីការហ្វឹកនេះ ទោះបីមើលទៅដូចវិធីដែលហ្វឹកដំណាក់ដំបូង តែយើងអាចហ្វឹកហាត់បានរហូតគ្រប់ឥរិយាបថ ដោយសុំអោយកំណត់នឹកដល់ដួងកែវថ្លាហើយទន្ទេញស្រាលៗ នៅក្នុងចិត្តយ៉ាងនេះជាប់ជានិច្ចជាកាល រហូតដល់ក្លាយជាឧបនិស្ស័យ ហើយអ្នកហ្នឹងបានជួបថា អ្នកកំពុងជួបភាពអស្ចារ្យហើយនិងចាប់ផ្ដើមជួបនូវភាពប្រែប្រួលរបស់រាងកាយនិងចិត្ត ដែលចាប់ផ្ដើមមានការអភិវឌ្ឍទៅនៃផ្លូវដែលល្អរបស់ជីវិតម្ដងបន្តិចៗ ទោះបីនៅមិនអាចមានអារម្មណ៍បាននៅក្នុងរយះពេលមួយឬពីរម៉ោង តែសុំអោយអ្នកធ្វើតទៅ ព្រោះអ្នកនៅត្រូវប្រើពេលវេលាបន្តជាប់ជានិច្ច ប្រៀបដូចជា ការដាំដើមឈឺដែលអ្នកចាប់ផ្ដើមពីការព្រួសគ្រាប់ ហើយចាប់ផ្ដើមរីកលូតលាស់ ពីដើមតូចៗរហូតដល់ក្លាយជាដើមឈឺធំ សន្សឹមៗទៅ ដោយយើងមិនអាចកំណត់ថ្ងៃបានថា ទំហំរបស់ដើមឈឺហ្នឹងធំមួយថ្ងៃប៉ុន្មាន

សន្តិសុខខាងក្នុង ពង្រីកទៅដល់សន្តិភាពខាងក្រៅ

ពីច្រើនសន្ធឹកសន្ធាប់នៃការគិតដែលរញ៉េរញ៉ៃ ចាប់ផ្ដើមធូរចុះរហូតនៅតែមួយ ហើយនៅទីបំផុតក៏អាចឈប់ស្ងៀមផ្ដុំជាមួយភាពភ្លឺថ្លារបស់ដួងកែវដែលភ្លឺថ្លានៅកណ្ដាលកាយ លុះទៅជាដូច្នេះ អ្នកហ្នឹងជួបជាមួយសេចក្ដីសុខដ៏បរិសុទ្ធ ហើយជាសេចក្ដីសុខដែលអ្នកអាចមានអារម្មណ៍បានដោយខ្លួនអ្នកឯង អាចនិយាយបានថា ជាសេចក្ដីសុខដ៏ប្រណិតដែលអ្នកណាៗក៏អាចធ្វើបាន គ្រប់គ្នាមិនថាគេទាំងអស់ហ្នឹងមានពូជសាសន៍ ភាសា ឬ ប្រកាន់សាសនាណាមួយ ព្រោះនេះជាសេចក្ដីសុខរបស់មនុស្សជាតិ សេចក្ដីសុខដែលមិនបាច់ស្វែងរកឬព្យាយាមឈោងយកពីវត្ថុខាងក្រៅ ហើយដែលសំខាន់គឺ បើមនុស្សគ្រប់គ្នាគ្រាន់តែលូកដៃធ្វើតែប៉ុណ្ណោះ ហ្នឹងបានស្គាល់ “ចិត្ត” របស់ខ្លួនឯង ហើយបើអាចគ្រប់គ្រង “ចិត្ត” របស់ខ្លួនឯងអោយមានការសម្ដែងចេញមកជាគំនិត ពាក្យសម្ដី ទង្វើដែលល្អនិងសមគួរហើយ រមែងកើតក្ដីយល់ចិត្តនៃអារម្មណ៍របស់អ្នកដទៃ ចេះទប់ស្កាត់ចិត្ត បែងចែកបានថា អ្វីគឺជារឿងដែលត្រូវ អ្វីគឺជារឿងដែលខុស ហើយអ្វីគឺជាអំពើល្អ អ្វីគឺជាអំពើអាក្រក់
ហើយបើអ្នកនៅក្នុងគ្រួសារ សង្គម រហូតដល់ទូទាំងពិភពលោក បានសាកហ្វឹកហាត់សមាធិរហូតដល់សម្រេចផលដូច្នេះ ហើយគ្រប់គ្នាហ្នឹងបានប៉ះនូវអារម្មណ៍និងប្រាប់ខ្លួនឯងថា នេះគឺជាសេចក្ដីសុខដ៏ពិតប្រាកដ ជា“សន្តិសុខខាងក្នុង” ដែលហ្នឹងធ្វើអោយកើត“សន្តិភាពខាងក្រៅ” ជាសន្តិភាពបរិសុទ្ធដែលមិនមែនបានមកដោយការប្រើអាវុធ ឬ ការមានជ័យជំនះពីសង្គ្រាម ហើយវិធីការនេះចាត់ទុកបានថា ជាការឃុំគ្រងពិភពលោកបានយ៉ាងពិតប្រាកដ

លុះយើងភ្លឺ លោកនេះក៏ភ្លឺដែរ

ពីបទហ្វឹកហាត់ចិត្តដំណាក់ការដំបូងដែលបានពោលមកហ្នឹង គឺការបដិបត្តិ“សមាធិ” ឬ ការធ្វើចិត្តអោយស្អាតបរិសុទ្ធ ដែលជាផ្លូវដែលធ្វើអោយកើតសន្តិភាពដល់សង្គមមនុស្សបាន (Clean the World , Clean the Mind) អ្វីទាំងនេះជាបំណងប្រាថ្នារបស់លោកឪថាំម៉ាក់ឆះយោ ដែលប្រាថ្នាចង់នាំយកវិធីការបដិបត្តិសមាធិ ចេញផ្សប់ផ្សាយអោយមនុស្សលោកបានស្រាវជ្រាវឃើញ ភាពអស្ចារ្យនៃជីវិតខាងក្នុងខ្លួនរបស់មនុស្សម្នាក់ៗ ព្រោះចំណេះដឹងខាងលើនេះ មិនមែនទ្រឹស្ដីនៃភាពស្រមើលស្រមៃ តែជាអ្វីដែលបដិបត្តិបានពិត ហើយអាចឃើញផលបានពិត ហើយនាំទៅរកសន្តិភាពបានពិតមែន ព្រោះចិត្តមនុស្សហ្នឹងមានអនុភាពយ៉ាងមហាសាល តែដរាបណាដែលចិត្តរបស់មនុស្សនៅគ្រប់គ្រងដោយសេចក្ដីលោភ កំហឹង ហើយនិងភាពឈ្លក់វង្វេង ពេលហ្នឹងមនុស្សរមែងតស៊ូប្រកួតប្រជែង និងបៀតបៀនដល់គ្នាទៅវិញទៅមក  ប្រៀបដូចនៅក្នុងប្រវត្តិសាស្ត្រដែលយូរអង្វែងរបស់មនុស្សជាតិនៅក្នុងប្រទេសផ្សេងៗ ច្រើនតែបានឃើញថា មានភាពទាស់ទែងគ្នានិងសង្គ្រាមមកជានិច្ច គ្រប់យុកគ្រប់សម័យ
អ្វីទៅជាសាហេតុដ៏ពិតប្រាកដរបស់សង្គ្រាម ហើយការបំផ្លាញពិភពលោក បើមិនមែន“ចិត្ត” របស់មនុស្សដែលនៅមិនទាន់ជួបប្រភពសន្តិសុខ ដែលបណ្ដាលអោយកើតសន្តិភាពដល់មនុស្សជាតិយ៉ាងពិតប្រាកដ ដូចដែលលោកឪថាំម៉ាក់ឆះយោបាននិយាយទុកថា

“ចិត្តរបស់មនុស្សយើងហ្នឹង អាចកើតជាចំណុចចាប់ផ្ដើមទាំងសង្គ្រាមនិងសន្តិភាពបាន បើចិត្តមនុស្សពោពេញទៅដោយភាពក្ដៅ ដែលកើតពីភាពលោភលន់ ឬភាពខឹង ឬភាពឈ្លក់វង្វេងក៏ដោយ អារម្មណ៍នឹកគិតដែលជាសន្លុះរបស់ភាពទាស់ទែងគ្នាក៏កើតមានឡើង សង្គ្រាមនិងការតស៊ូដែលផ្ទុះមកតាមផ្លូវកំភ្លើង ដែលរាលដាលទៅទូទាំងពិភពលោកហើយធ្វើអោយកើតសេចក្ដីទុក្ខវេទនារបស់ជីវិត សុទ្ធតែចាប់ផ្ដើមពីភ្លើងនៅក្នុងចិត្តមនុស្ស ប្រៀបដូចភ្លើងរបស់ឈឺគូសដើមតូចៗដែលរាលដាល ឆេះផ្ទះសម្បែងអោយខ្ទេចខ្ទីបាននៅក្នុងពេលតែមួយ

ពេលណាដែលចិត្តរបស់គ្រប់គ្នាស្ងប់ត្រជាក់ចុះ ពោពេញទៅដោយសតិ និងបញ្ញា សេចក្ដីសុខដែលមិនអាចព័ណ៌នាហ្នឹងកើតឡើង ផ្ដល់ផល់ជាសន្តិភាពជុំវិញខ្លួនបុគ្គល គ្រួសារ ជុំជន សង្គម ប្រទេសជាតិ ហើយនិងប្រជាគមន៏លោក ក្លាយជាសន្តិភាពលោកដែលកើតឡើងពីសន្តិសុខខាងក្នុង ព្រោះដូច្នេះ ចិត្តទើបជាឧបករណ៍សំខាន់ដែលអាចនាំមកបានទាំងសង្គ្រាមលោក ឬ សន្តិភាពលោកបានដូចគ្នា”

សកម្មភាពរបស់វត្តព្រះធម្មកាយ

ថ្ងៃឃុំគ្រងលោកជាសកម្មភាពដែលធ្វើឡើងជាប្រចាំរាល់ឆ្នាំនៅវត្តព្រះធម្មកាយ ដើម្បីជាការអះអាងថា សន្តិភាពដែលពិតប្រាកដចាប់ផ្ដើមបានពីសន្តិសុខខាងក្នុង នៅក្នុងឆ្នាំនេះវត្តព្រះធម្មកាយសុំអញ្ជើញអស់លោក មិនថាអ្នកនៅទីកន្លែងណា ជ្រុងជ្រាយណាក្នុងលោកនេះ រាប់មឺន រាប់សែននាក់ មករួមគ្នាឃុំគ្រងពិភពលោកដោយការអុចប្រទីប និងធ្វើសមាធិនៃវេលាជាមួយគ្នា តាមប្រព័ន្ធ App Zoom រូបភាពរបស់យើងគ្រប់គ្នាហ្នឹងបង្ហាញរួមគ្នា នៅលើអេក្រង់ខ្នាតធំបរិវេណខាងមុខរបស់ព្រះមហាធម្មកាយចេតិយ៍ នៅវត្តព្រះធម្មកាយ ប្រទេសថៃ ប្រៀបដូចពួកយើងគ្រប់គ្នាបានមកអុចប្រទីប និងអង្គុយសមាធិរួមគ្នា

លុះពួកយើងគ្រប់គ្នារួមគ្នាជម្រាញ់ចិត្តអោយភ្លឺថ្លា បែកចែកសេចក្ដីស្រឡាញ់និងបំណងប្រាថ្នាល្អ ដោយការផ្សាយមេត្តាធម៌ចេញពីចិត្តរបស់យើង អំណាចនៃសេចក្ដីបរិសុទ្ធនេះហ្នឹងពង្រីកទៅដល់បុគ្គលជុំវិញខ្លួន ដែលជាទីស្រឡាញ់របស់យើងគ្រប់ៗគ្នា ញាតិមិត្តសហាយ រួមទាំងសព្វសត្វទាំងឡាយអោយមានតែគំនិត បំណងប្រាថ្នាល្អដល់គ្នាទៅវិញទៅមក រហូតទៅដល់បរិស្ថានទូទាំងពិភពលោក ឃុំគ្រងពិភពលោកអោយជួបសន្តិភាពនិងសន្តិសុខយ៉ាងពិតប្រាកដ

ពិធីអុចប្រទីបនិងអង្គុយសមាធិទូទាំងពិភពលោក online

ថ្ងៃឃុំគ្រងពិភពលោក Earth Day

ថ្ងៃសុក្រទី22 មេសា 2565

កម្មវិធីកំណត់ការបុណ្យ

07:00 យប់ ពិធីអុចប្រទីប/អង្គុយសមាធិ/ផ្សាយមេត្តាធម៌

07:40 យប់ ពិធីចំរើនព្រះពុទ្ធមន្ត/អធិដ្ឋានចិត្ត

08:25 យប់  ចប់កម្មវិធីបុណ្យ

———————————————————————-
ពិធីអបអរសូត្តធម្មចក្រកប្បវត្តនសូត្រ 4,300,000,078 ចប់