ប្រវត្តិលោកឪថាំម៉ាក់ឆះយោ

ប្រវត្តិ

លោកឪថាំម៉ាក់ឆះយោ មាននាមដើមថា ឆៃយ៉ាប៊ូន សុទ្ធិផុន ចាប់កំណើតនៅថ្ងៃសៅរ៍ ទី 22 មេសា ព.ស.2487 ត្រង់ហ្នឹងថ្ងៃ 1 កើត ខែ 6 វេលា 06:00 ល្ងាច នៅផ្ទះចាប់មាត់ស្ទឹងចៅផ្រាយ៉ា ភូមិ.បានបាំង ឃុំ.ព្រហ្មបុរី ខេត្ត.ស៊ីងបុរី លោកជាបុត្ររបស់នាយជាងធំម្នាក់ ក្រុមរោងចក្រឧស្សាហកម្ម មានថា ចាន់យុង សុទ្ធិផុន ជាមួយអ្នកម្ដាយជុរី សុទ្ធិផុន លុះមានផ្ទៃពោះនៅគ្រាដែលគ្រួសាររស់នៅខេត្តភិជិត អ្នកម៉ែជុរីសុបិន្តថាលោកឪពេជ្យ ដែលជាព្រះពុទ្ធរូបអង្គសក្កសិទ្ធដែលអ្នកស្រុកភិជិតក្រាបបូជា បាននាំក្មេងដែលមានលក្ខណះស្រស់ស្អាតមកប្រគល់អោយ ព្រមពោលថា “ក្មេងម្នាក់នេះ ជាកូនកែវមកកើត សុំអោយចិញ្ចឹមមើលថែអោយល្អ ហ្នឹងក្លាយជាទីពឹងបាននៅថ្ងៃក្រោយ” ហើយតម នៅសុបិន្តទៀតថា បានជួបព្រះពុទ្ធរូបចាស់បុរាណមួយអង្គនៅក្នុងគំនរខ្សាច់ ជាប់មាត់ស្ទឹងចៅផ្រាយ៉ា លុះនាំមកខាត់ ព្រះពុទ្ធរូបអង្គហ្នឹងក៏បញ្ចេញរស្មីភ្លឺទៅពាស់ពេញទាំងស្រុក

ក្ដីសុបិន្តរបស់អ្នកម៉ែជុរីនៅគ្រាហ្នឹង បាននាំក្ដីសោមនស្សមកដល់សមាជិកក្នុងគ្រួសារយ៉ាងខ្លាំង ជាពិសេសលោកពុកចាន់យុង ដែលមានក្ដីតាំងចិត្តថា ហ្នឹងជម្រុញទាយាទដំបូងរបស់លោកនេះ អោយរីកចំរើនក្នុងជីវិតអោយបានជាទីបំផុត ដើម្បីអោយធ្វើជាទីពឹងរបស់គ្រប់គ្នានៅពេលក្រោយ ហើយនៅថ្ងៃដែលលោកកើត ញាតិបងប្អូនដែលបានធ្លាប់ឈ្លោះគ្នា មិនទាក់ទងប្រាស្រ័យគ្នាមកជាយូរ បានងាកមុខមកល្អហ្នឹងគ្នាវិញ ដោយក្ដីរីករាយដែលក្មួយដំបូងបានចាប់កំណើត

ការកើតរបស់លោក ទើបប្រៀបដូចនិមិ្មតនៃសេចក្ដីសាមគ្គី ប្រៀបដូចទឹកភ្លៀងធ្លាក់នៅលើផ្ទៃដីដែលរាំងស្ងួត ហើយភ្ជាប់ស្នាមប្រេះរបស់ដីហ្នឹងអោយត្រឡប់មករាបស្មើជិតក្លាយជាផែនដីតែមួយ

ក្ដីសុបិន្តដ៏ធំធេងនៅវ័យក្មេង

ទោះបីមានជីវិតសេរីភាពនៅវ័យក្មេង តែលោកក៏មានការប្រព្រឹត្តដែលល្អ និងតាំងចិត្តរៀនសូត្រ នៅរយះនេះឯង ដែលលោកចាប់ផ្ដើមមានចំណាប់អារម្មណ៍សិក្សាព្រះពុទ្ធសាសនា

លោកជាអ្នកដែលឧស្សាហ៍ព្យាយាមក្នុងការសិក្សារកចំណេះដឹងផ្សេងៗជានិច្ច និងមានក្ដីសុខជាមួយការប្រើវេលាទំនេរទៅស្វែងរកចំណេះដឹងតាមសៀវភៅនានា ឬ តាមផ្សារសៀវភៅនានា ដូចជា តាមមាត់ខ្លងឡតខ្លះ តាមទីលានហ្លួងខ្លះ ខុសប្លែកពីក្មេងវ័យជាមួយគ្នា ដែលគិតតែលេងសប្បាយទៅមួយថ្ងៃៗ បើថ្ងៃណាជួបសៀវភៅដែលទាក់ទងជាមួយការបដិបត្តិកម្មដ្ឋាន ច្បាស់ជាចាប់យកមកអានហើយអានទៀត ដោយមិនមានអារម្មណ៍ធុញ កាន់តែអានកាន់តែជម្រះគំនិតអោយសំឡឹងមើលឃើញក្ដីទុក្ខផ្លូវលោកខ្លាំងឡើង សូម្បីតែសៀវភៅប្រភេទប្រវត្តិបុគ្គលសំខាន់របស់ពិភពលោក ក៏អានហើយអានទៀតរហូតដល់ចាំឈ្មោះរបស់ម្នាក់ៗបាន ហើយបានបណ្ដុះគំនិតនោក្នុងចិត្តថា យើងកើតមកធ្វើអ្វី តើអ្វីជាគោលដៅរបស់ជីវិត គំនិតលើសពីវ័យនេះ លោកបានសរសេរទុកក្នុងសៀវភៅនៅវ័យ 13 ឆ្នាំ មួយប្រយោគថា

“បើយើងមកផ្លូវលោក ក៏ចង់ទៅអោយបានខ្ពស់បំផុតនៃផ្លូវលោក តែបើនៅក្នុងផ្លូវធម៌ ក៏ចង់ទៅអោយបានខ្ពស់បំផុតនៃផ្លូវធម៌ និងនាំព្រះពុទ្ធសាសនាទៅផ្សប់ផ្សាយទូទាំងពិភពលោក”

អ្នកណាទៅគិតថា ក្ដីសុបិន្តនៅវ័យក្មេងរបស់ក្មេងប្រុសតូចៗម្នាក់ បែក្លាយទៅជាការពិតឡើងមក ព្រោះនៅបច្ចុប្បន្ន បុគ្គលលោកនេះគឺ ព្រះមហាថេរះរបស់ព្រះពុទ្ធសាសនា អ្នកនាំពន្លឺពីដួងអាទិត្យនៃសន្តិភាពខាងក្នុង ដែលកើតចេញពីការធ្វើសមាធិ ពង្រីកចូលទៅដល់ដួងចិត្តរបស់អ្នកដែលស្វែងរកសន្តិភាពទូទាំងពិភពលោក

ស្វែងរកចម្លើយរបស់ជីវិត

ខណះដែលរៀននៅសាលារៀនសួនកុលាបវិទ្យាល័យ បានមានឱកាសស្ដាប់ធម៌ពីអាចារ្យជាច្រើននាក់ ទើបកើតគំនិតរួមជាមួយមិត្តភ័ក្រ ចាត់តាំងក្រុមយុវពុទ្ធឡើងមក មានការសិក្សាធម៌ មិនថានៅទីកន្លែងណាមានការបង្រៀនធម៌ ទាំងទីលានអាសូក វត្តមហាធាតុនិងកន្លែងផ្សេងៗ ហ្នឹងមានក្មេងប្រុសឆៃយ៉ាប៊ូន នៅរួមើជាមួយជានិច្ច

រហូតដល់ចូលវ័យកំលោះ សេចក្ដីស្រេកឃ្លាននៃធម៌ក៏កាន់តែមានកើនឡើង បើមានវេលាទំនេរហ្នឹងរកឱកាសទៅនៅកន្លែងស្ងាត់ៗ ដើម្បីគិតដល់បញ្ហាដែលនៅជាប់ក្នុងចិត្តជានិច្ចថា “មនុស្សយើងកើតមកធ្វើអ្វី ស្លាប់ហើយទៅណា កម្មឬបុណ្យបាបមានពិតឬទេ?” ព្រោះបានអានបានសិក្សាពីតំរាដល់ព្រះពុទ្ធដីកាថា បើដឹងធម៌ត្រឹមតែម្យ៉ាងនៅប្រើមិនបាន ព្រោះហ្នឹងប្រៀបដូចមនុស្សភ្នែកខ្វាក់ឬគម្ពីទទេ ហ្នឹងបានត្រឹមតែពូកែការទេសនាបង្រៀន តែប្រយោជន៍ពិតៗហ្នឹង យ៉ាងណាក៏មិនធ្លាប់បដិបត្តិ ហើយក៏ត្រឡប់មកសង្ស័យសួរខ្លួនឯងទៀត

ពន្លឺនៃចម្លើយ

ថ្ងៃមួយលោកបានរកឃើញសៀវភៅឈ្មោះ “ធម្មកាយ” ដែលសរសេរតាមទេសនារបស់ព្រះមង្គលទេពមុន្នី (សុត ច័ន្ទថះសារ៉ូ) លោកឪវត្តប៉ាកណាម ផាស៊ីជេរឺន សរសេរថា “បើចង់ដើរអោយត្រឹមត្រូវតាមដានរបស់ព្រះសាសនា ត្រូវបដិបត្តិអោយបានទាំងដឹងទាំងឃើញ”

ពាក្យថា “ធម្មកាយ” អានហើយទាក់ទាញអារម្មណ៍ណាស់ នៅក្នុងសៀវភៅមួយក្បាលនេះ ព្រះមង្គលទេពមុន្នី (សុត ច័ន្ទថះសារ៉ូ) លោកបានប្រាប់ទុកថា “ធម្មកាយ” ហ្នឹងហើយគឺ “តថាគត” ព្រមទាំងបានលើកយកបាលីដែលមាននៅក្នុងព្រះត្រៃបិដកមកអះអាងថា “ធម្មកាយោ អហំ អិតិពិ ប្រែថា តថាគតគឺធម្មកាយ” ហើយចុងក្រោយអត្ថបទមានពាក្យអះអាងថា “វត្តប៉ាកណាមនេះ រៀនបានទាំងដឹងទាំងឃើញ” អត្ថបទដូចដែលបានអាន កាន់តែធ្វើអោយលោកកើតក្ដីរីករាយប្រៀបដូចលោកដើរមកត្រូវផ្លូវហើយ

លុះលោកបានអានសៀវភៅ “វិបសស្សនាបាន់ថើងសាន” ពោលដល់ការជំនាញនៃការបដិបត្តិវិជ្ជាធម្មកាយរបស់អ្នកម៉ែលោកយាយអាចារ្យច័ន្ទ យាយជីអ្នកដែលជាកូនសិស្សរបស់ព្រះមង្គលទេពមុន្នី (សុត ច័ន្ទថះសារ៉ូ) លោកឪវត្តប៉ាកណាម ផាស៊ីជេរឺន កាន់តែធ្វើអោយលោកមានក្ដីប្រាថ្នាកយ៉ាងខ្លាំង ដែលចង់ទៅសិក្សាធម៌បដិបត្តិនៅវត្តប៉ាកណាម ហើយគំនិតមួយក៏បានបង្កើតឡើងថា “វត្តប៉ាកណាមនៅទីណា”

ជាញឹកញាប់ដែលសំឡឹងមើលទៅលើមេឃដ៏ធំល្វឹងល្វើយ ប្រៀបដូចកំពុងព្យាយាមរកចម្លើយដែលនៅជាប់ក្នុងចិត្ត ដែលមានផលអោយគំនិតនេះនៅជាប់ក្នុងចិត្តរហូតមក ខុសពីក្មេងវ័យជាមួយគ្នា ដែលកំពុងសប្បាយ ឬ កំពុងស្រម៉ៃដល់អនាគតដ៏រុងរឿងមានទ្រព្យសម្បត្តិ មានគូគ្រង តែលោកបែរជាស្វែងរកចម្លើយ ទាំងពីអ្នកណាក៏ដោយដែលមានឈ្មោះថាជាអ្នកប្រាជ្ញ មានចំណេះដឹងពីតំរានានា រហូតដល់គ្រូបាអាចារ្យដែលមានកេរ្តិ៍ឈ្មោះនៅសម័យហ្នឹង

តាមរកគ្រូបាអាចារ្យ 

រហូតមកដល់ឆ្នាំ ព.ស.2506 ពេលហ្នឹងមានអាយុបាន 19 ឆ្នាំ នៅក្នុងវេលាដែលត្រៀមប្រលងចូលមហាវិទ្យាល័យ លោកក៏បានសំរេចចិត្តទៅវត្តប៉ាកណាម ផាស៊ីជេរឺន ដើម្បីតាមរកអ្នកម៉ែអាចារ្យកូនច័ន្ទ សង្ឃឹមថាបើបានជួបលោកហើយ ហ្នឹងសុំសិក្សាវិជ្ជាធម្មកាយអោយបាន លុះទៅដល់វត្តក៏តាមសួរគេថា “ស្គាល់អ្នកម៉ែអាចារ្យកូនច័ន្ទឬទេ​​?” ចម្លើយគឺ មិនមានអ្នកណាស្គាល់សូម្បីតែម្នាក់ មានតែប្រាប់ថា “អត់មានអ្នកម៉ែអាចារ្យកូនច័ន្ទ មានតែគ្រូច័ន្ទ” ធ្វើអោយលោកយល់ច្រឡំថាមិនមែនមនុស្សតែមួយ លុះតាមរកមិនជួបទើបត្រឡប់ទៅលះបង់ពេលវេលាជាមួយការត្រឿមខ្លួនប្រលង រហូតដល់អាចប្រលងចូលមហាវិទ្យាល័យកាសេដសាតបាននៅទីបំផុត

លុះការរៀនវិស្សមកាលដំបូងនៅក្នុងមហាវិទ្យាល័យកន្លងបានទៅ គំនិតដែលចង់ទៅតាមរកអ្នកម៉ែអាចារ្យកូនច័ន្ទ ក៏ត្រឡប់មកវិញម្ដងទៀត ដូច្នេះ នៅគ្រាដែលបិទវិស្សមកាលប្រហែលខែតុលា ព.ស.2506 លោកទើបសំរេចចិត្តត្រឡប់ទៅវត្តប៉ាកណាម។ម្ដងទៀត តែក៏នៅមិនបានជួបដូចដើម ទើបមានអ្នកណែនាំថា បើចង់អង្គុយសមាធិពិតមែន ក៏អោយទៅរៀនជាមួយព្រះថេរះធំមួយអង្គ ដែលលោករីករាយហ្នឹងបង្រៀនការចម្រើនភាវនាវិជ្ជាធម្មកាយអោយ ហើយលុះបានអង្គុយបដិបត្តិបានមួយរយះ ទើបសាកសួរពីក្មេងវ័យជាមួយគ្នាម្ដងទៀត ក៏បានចម្លើយថា “ប្រហែលជាគ្រូច័ន្ទទេដឹង” ទើបបាននាំទៅជួប ហើយនៅទីបំផុតលោកក៏បានជួបអ្នកម៉ែអាចារ្យកូនច័ន្ទ សមក្ដីប្រាថ្នា

ជួបគ្រូអ្នកដែលចង្អុលផ្លូវទៅរកសន្តិភាព

លុះបានជួបលោកយាយលើកដំបូង ក្នុងពេលហ្នឹងលោកយាយអាចារ្យអាយុបាន 53 ឆ្នាំ មើលខាងក្រៅត្រឹមតែយាយជីធម្មតាៗម្នាក់ ដែលមានរូបរាងស្គមស្ដើង ពោពេញទៅដោយសសៃយ៉ាងច្បាស់ តែកែវភ្នែករបស់លោកហ្នឹងស្រស់ថ្លា មើលទៅលោកមានភាពជាអ្នកទ្រទ្រង់គុណធម៌ដ៏ខ្ពង់ខ្ពស់ លក្ខណះរបស់លោកមានភាពរឹងតឹង រឹងមាំ មានថាមពល ហើយពោពេញទៅដោយមេត្តាករុណា ទោះបីលោកមិនធ្លាប់រៀនសៀវភៅ ទាំងអានសរសេរអក្សរមិនបាន តែបែជាអាចឆ្លើយបញ្ហាធម៌លំដាប់ជ្រៅបានយ៉ាងច្បាស់ ធ្វើអោយអ្នកដែលមកសួរមានអារម្មណ៍ថា ចម្លើយហ្នឹងបានធ្វើពន្លឺអោយភ្លឺកើតឡើងនៅក្នុងចិត្ត ឈប់អោយបានគិត ទាញចិត្តអោយរបូតពីកំលាំងអូសទាញរបស់ផ្លូវលោក នៅគ្រាដែលជួបហ្នឹងឯង លោកមានអារម្មណ៍ភ្លាមថា បានជួបគ្រូអាចារ្យដែលស្វែងរកមជាយូរសែនយូរ ទើបសុំផ្ញើរខ្លួនជាសិស្សរបស់លោកដោយក្ដីប្រាកដចិត្តយ៉ាងខ្លាំង លោកយាយអាចារ្យបាននិយាយជាមួយលោកដូចបានដឹងហេតុការណ៍មកជាមុនហើយថា “អ្នកឯង លោកឪវត្តប៉ាកណាមអោយយាយតៅតាមមកកើតនៅសម័យសង្គ្រាមលោក” លោកស្ដាប់ប្រយោគនេះហើយមិនសូវយល់ តែអ្វីដែលលោកយាយនិយាយត្រង់គឺ លោកកើតនៅសម័យសង្គ្រាមលោកលើកទី 2 ពិតមែន លោកយាយអាចារ្យលោកអាចឆ្លើយគ្រប់សំនួរដែលធ្លាប់សង្ស័យបានយ៉ាងច្បាស់លាស់ ហើយនៅបង្កអោយកើតកំលាំងចិត្ត ដែលនាំសន្តិសុខដែលកើតពីពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធសាសនា ទៅផ្សប់ផ្សាយទូទាំងពិភពលោក ធ្វើអោយក្ដីប្រាថ្នាកាលពីនៅក្មេង ក្លាយទៅជាការពិតបាននៅទីបំផុត

ដឹងគោលដៅជីវិត

នៅថ្ងៃដំបូងរបស់ការហ្វឹកសមាធិជាមួយលោកយាយអាចារ្យ សិស្សថ្មីក៏បានសួរសំនួរថា នរកឋានសួគ៌មានពិតឬទេ​​? លោកយាយក៏ឆ្លើយថា មានពិតមែនអ្នក នរកឋានសួគ៌មានពិត យាយទៅមកហើយ យាយទៅជួយឪពុកយាយ ឪពុកយាយធ្លាក់នរកព្រោះផឹកស្រា មួយថ្ងៃ 10 សះតាង យាយក៏ចូលក្នុងអង្គព្រះទៅជួយលោកឡើងមកបាន ទៅនៅឋានសួគ៌ ចុះអ្នកចង់ទៅអត់ យាយបង្រៀនអោយ ហើយទៅជាមួយគ្នា ចម្លើយរបស់លោកយាយខុសប្លែកពីចម្លើយដែលធ្លាប់បានស្ដាប់ បញ្ជាក់ថាលោកបានទៅដឹងទៅឃើញដោយខ្លួនឯង ទើបអាចឆ្លើយដូច្នេះបាន តែរឿងការទៅនរកឋានសួគ៌មិនមែនជារឿងយ៉ាប់អ្វីសំរាប់លោកយាយ ព្រោះនៅសម័យដែលលោកឪវត្តប៉ាកណាមនៅមានជីវិត លោកយាយបានចូលទៅអង្គុយសមាធិនៅក្នុងរោងចក្រធ្វើវិជ្ជារួមជាមួយដូនជី និងព្រះភិក្ខុ ដែលលោកឪវត្តប៉ាកណាមជ្រើសរើសហើយថា ជាអ្នកដែលមានភាពជំនាញក្នុងការសមាធិ

នៅសម័យហ្នឹង លោកយាយអាចារ្យអង្គុយសមាធិមួយថ្ងៃ 12 ម៉ោង ពេលថ្ងៃ 6 ម៉ោង ពេលយប់ 6 ម៉ោង ហើយជាអ្នកដែលមានការបដិបត្តិធម៌យ៉ាងល្អ រហូតដល់លោកឪវត្តប៉ាកណាមសរសើរលោកនៅក្នុងចំណោមអ្នកដែលមកបដិបត្តិថា “កូនច័ន្ទនេះ ជាមួយគ្មានពីរ” ក្រោយអង្គុយសមាធិជាមួយលោកយាយបានមិនយូរ លោកក៏បានជួបចម្លើយដែលតាមរកមករហូតថា “មនុស្សយើងកើតមកធ្វើអ្វី អ្វីគឺជាគោលដៅដ៏ពិតប្រាកដរបស់ជីវិត” ការបដិបត្តិធម៌ជាមួយលោកយាយធ្វើអោយលោកបានរកឃើញចម្លើយហើយថា “មនុស្សយើងកើតមកដើម្បីសាងបារមី និងមានព្រះនិព្វានគឺជាគោលដៅដ៏ខ្ពង់ខ្ពស់របស់ជីវិត” ហ្នឹងឯង

ខិតខំបដិបត្តិធម៌រហូតចូលដល់សន្តិសុខដ៍ពិតប្រាកដ

តែទម្រាំហ្នឹងយល់ជ្រៅដល់ចម្លើយរបស់ជីវិតដែលតាមរកមកជាយូរ លោកត្រូវខិតខំប្រឹងប្រែងសិក្សាធម៌ កិច្ចការប្រចាំភាគច្រើនគឺដើម្បីធ្វើសមាធិពេញមួយថ្ងៃ រាល់ថ្ងៃប្រហែលវេលាម៉ោង 6 ព្រឹក ចេញធ្វើដំណើរពីមហាវិទ្យាល័យកាសេតសាតទៅវត្តប៉ាកណាម ផាស៊ីជេរឺន សម័យហ្នឹងត្រូវឡើងឡានឈ្នួលដល់ទៅ 3 ដំណាក់ ពេលដែលកំពុងនៅក្នុងឡានឈ្នួលមិនថាអង្គុយឬឈរក៏ដោយ លោកតែងតែបិទភ្នែកធ្វើសមាធិគ្រប់ពេលវេលា ប្រហែលម៉ោង 8 ព្រឹង ទើបដល់វត្តប៉ាកណាម ហើយប្រញាប់ទៅអង្គុយសមាធិជាមួយលោកយាយភ្លាម រហូតដល់ម៉ោង 8 យប់ ហើយត្រឡប់ទៅដល់មហាវិទ្យាល័យប្រហែលម៉ោង 10 យប់

ឬ សូម្បីតែនៅពេលយប់ជ្រៅ ប្រហែលម៉ោង 3 ភ្លឺ ដែលជាវេលាដេកលក់ស្រួលរបស់មិត្តៗ លោកក៏ក្រោកមកអង្គុយសមាធិ ព្រោះជាវេលាដែលស្ងប់ស្ងាត់ និងរាងកាយបានសំរាករហូតដល់បាត់ហត់នឿយហើយ ហើយដើម្បីកុំអោយមិត្តៗឃើញ តែទោះបីអញ្ចឹងក៏នៅមានអ្នកខ្លះក្រោកទៅបន្ទប់ទឹកពេលយប់ លុះឃើញមនុស្សអង្គុយយកភួយគ្របក៏ភ្ញាក់ផ្អើល តែដល់ពេលដឹងថាលោកកំពុងអង្គុយសមាធិ ក៏មិនបានលលេងសើចចំអកអ្វីឡើយ លុះឃើញថាមិត្តភ័ក្រឃើញជាប្រចាំហើយ ក៏ចាប់ផ្ដើមបបួលមិត្តភ័ក្រនៅក្នុងក្រុមដែលស្នឹទស្នាល ទៅអង្គុយសមាធិជាមួយលោកយាយអាចារ្យនៅវត្តប៉ាកណាម នៅវេលាតមកក៏មានសិស្សជំនាន់បង ជំនាន់ប្អូន តាមទៅជាមួយជាច្រើនគ្នា ទោះបីលះបង់ពេលវេលាទៅជាមួយការអង្គុយសមាធិច្រើនប៉ុណ្ណា តែរឿងការរៀនក៏អាចប្រលងបានពិន្ទុល្អគ្រប់ភាគរៀន ព្រោះជាធម្មតារបស់បណ្ឌិតអ្នកដែលមានបញ្ញាដែលគិតថា ការសិក្សាដែលសម្បូរបែបចាំបាច់ភ្ជាប់ទោជាមួយគ្នា ទាំងផ្លូវលោកនិងផ្លូវធម៌ ចំណេះដឹងខាងផ្លួវលោកមានការចាំបាច់ត្រូវរៀនដើម្បីចិញ្ចឹមជីវិត ចំណែកចំណេះដឹងខាងផ្លូវធម៌ រៀនទៅដើម្បីជម្រះចិត្តអោយល្អ ហើយដែលសំខាន់ធ្វើអោយបាត់ភាពសង្ស័យនៃរឿងអាថ៍កំបាំងរបស់ជីវិតដែលថា មនុស្សយើងស្លាប់ហើយទៅណា? នរក ឋានសួគ៌មានពិតឬទេ? ពិសោធ៍បានយ៉ាងម៉េច? ចំណេះដឹងដែលជ្រាលជ្រៅទាំងនេះជាអ្វីដែលគ្មាននៅក្នុងមហាវិទ្យាល័យមួយណាឡើយ ក្រៅពីចំណេះដឹងរបស់ព្រះសម្មាសម្ពុទ្ធ ទើបជាហេតុអោយចិត្តរបស់លោកផ្អៀងទៅរកការសិក្សាធម៌ជាង ព្រោះសូម្បីតែនៅវេលាប្រលង បើប្រលងព្រឹកពេលថ្ងៃក៏ជិះឡានទៅបដិបត្តិធម៌នៅវត្តប៉ាកណាម ហើយធ្វើដូច្នេះជាប់ជានិច្ចមិនដែលខាន រហូតដល់រៀនចប់ ដោយក្ដីតាំងចិត្តក្នុងការបដិបត្តិធម៌ប្រកបជាមួយក្ដីគោរពអោនលំទោន នៅក្នុងឱវាទរបស់គ្រូបាអាចារ្យ ធ្វើអោយការបដិបត្តិធម៌របស់លោកមានផលរីកចំរើនទៅមុខយ៉ាងឆាប់រហ័ស ជាទីពេញចិត្តរបស់លោកយាយអាចារ្យណាស់ សូម្បីតែអ្នកដែលធ្លាប់មកបដិបត្តិធម៌ជាមួយលោកយាយមុននេះ ក៏នៅព្រមទទួលភាពជំនាញផលនៃការបដិបត្តធម៌របស់លោក ធ្វើអោយលោកបានទទួលការទុកចិត្តពីលោកយាយអោយធ្វើជាភីលៀង ជួយណែនាំធម៌បដិបត្តិដល់អ្នកដែលមកបដិបត្តិធម៌រួមគ្នាជានិច្ច ក្ដីសុខខាងក្នុងដែលបានទទួលពីការអង្គុយសមាធិ ធ្វើអោយលោកកាន់តែមានភាពជឿជាក់ទៅលើវិជ្ជាចំណេះដឹងដែលមាននៅក្នុងព្រះពុទ្ធសាសនា និងឃើញតម្លៃរបស់ការបដិបត្តិធម៌ថា អាចជួយមនុស្សអោយផុតពីសេចក្ដីទុក្ខបាន ថែមទាំងនៅឆ្លើយសំនួរផ្សេងៗដែលធ្លាប់ជាប់នៅក្នុងចិត្តបានយ៉ាងច្បាស់លាស់

ចូលដល់ម្លប់កាសាវពស្រ្ត

លុះសេចក្ដីសុខដ៏ពិតប្រាកដបានបើកចំហរឡើង ធ្វើអោយលោកដឹងថា ពាក្យប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ គឺវិជ្ជាពិតដែលមនុស្សគ្រប់គ្នាត្រូវសិក្សា លោកទើបចង់លះបង់ពេលវេលាទាំងអស់ក្នុងជីវិត សិក្សាពាក្យប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ ទើបសំរេចចិត្តសុំអនុញ្ញាតលោកយាយដើម្បីឧបសម្ប័ទជាព្រះភិក្ខុ តែក្រៅពីលោកយាយមិនអនុញ្ញាតហើយ នៅប្រាប់អោយលោកទៅរៀនអោយចប់បរិញ្ញាជាមុនសិន ដោយអោយហេតុផលថា “ត្រូវធ្វើជាបណ្ឌិតទាំងផ្លូវលោក និងជាអ្នកប្រាជ្ញទាំងផ្លូវធម៌ ដើម្បីពេលបួសហើយធ្វើប្រយោជន៍អោយព្រះពុទ្ធសាសនា មិនមែនពឹងព្រះសាសនាតែម្យ៉ាង” រហូតដល់ថ្ងៃកំណើតរបស់លោកយាយ នៅឆ្នាំ ព.ស.2511 លោកទើបសម្ដែងក្ដីកត្តញ្ញូដល់លោកយាយ ដោយការតាំងសច្ចះអធិដ្ខានសុំប្រព្រឹត្តព្រហ្មចារីធម៌ទៅរហូតអស់មួយជីវិត ជាកាដូថ្ងៃខួបកំណើតរបស់លោកយាយ ដែលជាកាដូដ៏មានតម្លៃណាស់ រហូតដល់ឆ្នាំ ព.ស.2512 លោកក៏បានសំរេចការសិក្សាបរិញ្ញាបត្រ ពីគណះកសិកម្មនិងគ្រប់គ្រងពាណិជ្ជកម្ម សាខាវិជ្ជាកាសេតសាត ក្រោយទទួលបរិញ្ញាបត្រហើយក៏ប្រាប់ក្ដីត្រូវការដល់ញោមពុកភ្លាម សុំបួសមិនសឹកអស់មួយជីវិត ញោមពុកក៏អនុញ្ញាតហើយអនុមោទនាសាធុ ព្រោះកូនប្រុសបានបដិបត្តិតាមពាក្យសន្យាថារៀនអោយបានបរិញ្ញាបត្រសិនទើបបួស ចំណែកញោមម៉ែក៏អនុមោទនាដោយក្ដីរំភើបនិងពេញចិត្តភ្លាម ពេលដែលកូនមកសុំអនុញ្ញាតលាបួស ដើម្បីស្នងអាយុព្រះពុទ្ធសាសតទៅថ្ងៃមុខ

ថ្ងៃទី 27 សីហា ព.ស.2512 ត្រង់ហ្នឹងថ្ងៃ 15 កើត ខែ 9 ជាថ្ងៃមហាមង្គលណាស់ ព្រោះជាថ្ងៃដែលលោកដើរចូលម្លប់កាសាវពស្ត្រជាព្រះភិក្ខុសមក្ដីប្រាថ្នា នៅព្រះវិហារវត្តប៉ាកណាម ផាស៊ីជេរឺន ដោយមានព្រះទេពវរវេធី(សម្ដេចព្រះមហារាជមាំងក្លាចារ្យ ចៅអធិការវត្តប៉ាកណាម ផាស៊ីជេរឺន នៃបច្ចុប្បន្ន) ជាព្រះឧបជ្ជាយ បានឈ្មោះថា “ថាំម៉ាកឆះយោ” ប្រែថា “អ្នកឈ្នះដោយធម៌” ក្រោយបួសហើយលោកបានពោលដល់ឧត្តមគតិក្នុងការចេញបួសទុកថា

“ការបួសជាព្រះសង្ឃមិនងាយ មិនមែនគ្រាន់តែគ្រងសំពត់កាសាវពស្ត្រហើយក៏កើតជាព្រះសង្ឃបាន តែត្រូវបដិបត្តិកិច្ចវត្តរបស់សង្ឃដែលមានសីល 227 ប្រការ អោយត្រូវតាមព្រះធម៌វិន័យ…ការបួសហ្នឹងបើចង់អោយបានបុណ្យកុសល គួជាទីពឹងរបស់ព្រះសាសនាបានផងដែរ មិនមែនបួសមកដើម្បីពឹងព្រះពុទ្ធសាសនាតែម៉្យាង”

ឧត្តមគតិដែលគង់វង់នេះ មិនមែនជាអ្វីដែលកើតឡើងបានដោយងាយ បើកើតបានត្រូវអាស្រ័យការសិក្សានិងបដិបត្តិ រហូតដល់ដឹងជ្រៅដល់គុណតម្លៃរបស់ពុទ្ធធម៌ដោយខ្លួនឯងតែប៉ុណ្ណោះ ដូចដែលលោកធ្លាប់ពោលទុកថា អំណាចពុទ្ធធម៌ហ្នឹងធំធេងនិងជ្រាលជ្រៅណាស់ រហូតធ្វើអោយកើតក្ដីតាំងចិត្តថា ហ្នឹងលះបង់ជីវិតនេះដល់ព្រះពុទ្ធសាសនា គ្រងកាសាវពស្រ្តទៅរហូតដល់អស់អាយុសង្ខា ការបួសរបស់លោកទើបជាការឧទិសជីវិតដល់ព្រះពុទ្ធសាសនា ដោយក្ដីតាំងចិត្តចង់ផ្សប់ផ្សាយព្រះពុទ្ធធម៌អោយទូលាយទៅឆ្ងាយចូលទៅដល់មនុស្សលោក ហើយការបួសឧទិសជីវិតរបស់លោកក៏ជាគំរូអោយក្រុមគណះ ដែលមកបដិបត្តិធម៌រួមគ្នាបានតាមលោកចូលផ្លូវនៃម្លប់កាសាវពស្ត្របានយ៉ាងជាប់រហូត

ពីវាលស្រែស្រឡះក្លាយជាបុណ្យស្ថានដ៏សក្កសិទ្ធ

ជីវិតថ្មីនៅក្នុងភេទបព្វជិត ព្រះថាំម៉ាក់ឆះយោ ជាព្រះភិក្ខុដែលតឹងរឹងនៃសីល ខិតខំសិក្សាធម៌ទាំងផ្នែកបរិយត្តនិងផ្នែកបដិបត្តិ ព្រមហ្នឹងគ្នានេះលោកនៅធ្វើតួនាទីបង្រៀនធម៌បដិបត្តិដល់សាធុជន នៅផ្ទះធម៌ប្រសិទ្ធសងគុណលោកយាយជាប្រចាំ រហូតដល់មានសាធុជនមកបដិបត្តិធម៌ច្រើនឡើងរហូតដល់ពេញផ្ទះធម៌ប្រសិទ្ធ ទាំងក្នុងផ្ទះរហូតទៅដល់ក្រៅផ្ទះដល់វាលស្មៅមុខផ្ទះ ជាពិសេសនៅថ្ងៃអាទិត្យ ត្រូវបើកទ្វារបងចោល ព្រោះមានមនុស្សខ្លះត្រូវអង្គុយក្រៅរបង គ្រុមគណះគ្រប់គ្នាទើបមានយោបល់ព្រមគ្នាថា ដល់វេលាហើយដែលត្រូវកសាងវត្ត ព្រោះនៃខណះនេះលោកមានគណះធ្វើការដ៏រឹងមាំ ដែលភាគច្រើនជាពួកបណ្ឌិតកំលោះក្រមុំដែលមានចំណេះដឹង និងឆ្លងកាត់ការអប់រំគុណធម៌នានាពីលោកយ៉ាងជិតឌឹត លុះគ្រប់គ្នាមានភាពព្រមទាំងកាយទាំងចិត្ត ការកសាវត្តព្រះធម្មកាយទើបចាប់ផ្ដើមឡើងនៅថ្ងៃទី 23 កុម្ភះ ឆ្នាំ ព.ស.2513 ត្រង់ហ្នឹងថ្ងៃមាឃបូជា ប្រាក់ដើមទុនកសាងវត្តមានត្រឹមតែ 3,200 បាត ជាមួយដីស្រែ 196 រ៉ៃ ដែលបានទទួលបរិច្ចាគពីអ្នកស្រីប្រាយ៉ាត់ ផេតយ៉ាផុងសាវិសុទ្ធាធិបបតី គ្រុមគណះគ្រប់គ្នាទើបលំបាកលំបិនធ្វើការយ៉ាងធ្ងន់ និងតម្រង់ជីវិតរស់នៅយ៉ាងសាមញ្ញ មានត្រឹមតែបុកម្ទេសនិងបន្លែជាអាហារ ដោយអាស្រ័យបេះបន្លែដែលដុះឡើងនៅវាលស្រែបរិវេណហ្នឹង តែគ្រប់គ្នាក៏ពោពេញទៅដោយព្រលឹងព្រលះនិងកំលាំងចិត្ត ទាំងជឿជាក់នូវអ្វីដែលធ្វើថា ហ្នឹងបានសំរេច ទោះបីខណះហ្នឹងនៅមើញមិនឃើញផ្លូវក៏ដោយ បញ្ហាធ្ងន់រឿងមួយក៏គឺ ការរកដើមទុន ក្នុងរឿងនេះលោកឪថាំម៉ាក់ឆះយោអោយឱវាទដល់គណះធ្វើការជានិច្ចថា “បច្ច័យគ្រប់យ៉ាងដែលសាធុជនធ្វើបុណ្យមក ជាបច្ច័យដែលអ្នកធ្វើបុណ្យបានលើកអធិដ្ឋានស្មើក្បាលថ្វាយព្រះសាស្ដា ត្រូវជួយគ្នាមើលថែរក្សាអោយកើតប្រយោជន៍បំផុត”

ដោយហេតុនេះការកសាងគ្រប់អគាររបស់វត្តព្រះធម្មកាយ ទើបកសាងយ៉ាងរឹងមាំ ដើម្បីប្រើប្រយោជន៍បានយូរអង្វែងបំផុត ខណះជាមួយគ្នាក៏មានរូបទ្រង់យ៉ាងសាមញ្ញ មិនចំណាយថវិកាច្រើនក្នុងការមើលថែ ក៏ប៉ុន្តែក៏ត្រូវល្អប្រណិត ស្រស់ស្អាត បញ្ជាក់ដល់ការគោរពនៃព្រះពុទ្ធសាសនា ដូចជាព្រះវិហារ គ្រប់ដំណាក់ការកសាងទៅយ៉ាងប្រណិតល្អិតល្អន់ គ្រប់យ៉ាងត្រូវឆ្លងកាត់ការជ្រើសរើសយ៉ាងល្អបំផុត តែក៏សន្សំសំចៃនិងមានប្រយោជន៍ជាទីបំផុតផងដែរ

សូម្បីតែការលាយបេតុង មិនមែនចេះតែយកថ្មនិងខ្សាច់មកលាយគ្នាក៏បានហើយ តែត្រូវនាំយកថ្មទៅគ្រលែងក្នុងទឹក ដើម្បីសំអាតនិងជ្រើសយកតែថ្មដែលសាច់ល្អមកប្រើ ចំណែកខ្សាច់ដែលនាំយកមកលាយក៏ត្រូវទៅកក់ទុកជាមុន ថាត្រូវការខ្សាច់ដែលមានគុណភាពល្អពិតមែន លុះនាំខ្សាច់មកហើយក៏ត្រូវធ្វើការពិសោធិគុណភាព ដោយយកដៃលូកចូលទៅក្នុងខ្សាច់ហើយដកចេញមក បើឃើញថាមានជាប់ដៃចេញមក ក៏ចាត់ទុកថាខ្សាច់ហ្នឹងប្រើការមិនបាន ព្រោះមានការលាយឡំមក បើនាំមកលាយជាមួយស៊ីម៉ង់ ភាពរឹងមាំហ្នឹងធ្លាក់ចុះ

ឬ ក្នុងការឆាបជញ្ជាំងព្រះវិហារខាងក្រៅ ដែលប្រើថ្មដែលគ្រាប់ធំជាងគ្រាប់អង្ករបន្តិចមកឆាបជញ្ជាំង ហើយនាំទឹកទៅស្រោចស៊ីម៉ង់នៅស្បែកខាងក្រៅ អោយគ្រាប់ថ្មចេញមកពាក់កណ្ដាល ដែលគ្រាប់ទូទៅហ្នឹងមានជាច្រើនពណ៌លាយគ្នា តែថ្មដែលប្រើឆាបជញ្ជាំងព្រះវិហារហ្នឹង ត្រូវការចំពោះពណ៌សសុទ្ធៗ ទើបត្រូវរើសយ៉ាងល្អិតល្អន់ ដោយអាស្រ័យកំលាំងសទ្ធារបស់អ្នកស្រុកផ្ទះនៅជិតសាធុជនដែលមកវត្ត ជួយគ្នារើសម្ដងមួយគ្រាប់ៗ ជួយគ្នាម្នាក់មួយដៃម្នាក់មួយជើង រហូតដល់បានគ្រាប់ថ្មពណ៌សបរិសុទ្ធប្រដាប់ជញ្ជាំងព្រះវិហារទាំងមូលយ៉ាងស្រស់ស្អាត

ពង្រីកសន្តិភាពដោយកំលាំងសទ្ធារបស់មហាជន 

វត្តព្រះធម្មកាយលូតលាស់ឡើងពីទឹកចិត្តនិងសទ្ធារបស់មហាជនមករហូត ទើបអាចក្លាយជាមជ្ឍមណ្ឌលរួមចិត្តរបស់មនុស្សជាច្រើន ដែលបបួលគ្នាមកពីមាត់មួយទៅមាត់មួយ និងជាហេតុដែលត្រូវអោយជួយគ្នាពង្រីកស្ថានទីម្ដងហើយម្ដងទៀត រហូតដល់មានផ្ទៃដីវត្ត 196 រ៉ៃ ទើបក្លាយមកជា 2,000 រ៉ៃ ដើម្បីជាកន្លែងរួមការបដិបត្តិធម៌របស់មនុស្សលោក

ពីសាលាតូចៗខ្នងដំបូងដែលផ្ទុកមនុស្សបាន 500 នាក់ ប្រើបានត្រឹមតែ 5 ឆ្នាំ ក៏កើតហេតុការណ៍ដូចនៅផ្ទះថាំប្រាសិទ្ធគឺ មានសាធុជនមកជាច្រើនកុះករ រហូតដល់ទៅអង្គុយនៅតាមវាលស្មៅ គល់ឈឺ គ្រាដែមានភ្លៀងធ្លាក់ក៏សើមទៅជាមួយគ្នា គ្រាតមក កសាងដំបូលស្លឹកចាកដែលផ្ទុកមនុស្សបាន 10,000 នាក់  តែមិនយូរក៏មានហេតុការណ៍ដូចដើម

នៅទីបំផុត សាធុជនទើបបានរួមចិត្តគ្នា កសាងសាលាសភាធម្មកាយសកល ដែលមានផ្ទែដីដោយរួមដល់ទៅ 500,000 ម៉ែត្រការ៉េ អាចទទួលមនុស្សបានដល់ទៅ 300,000 នាក់ ទាំងដែលការកសាងនៅមិនទាន់រួចរាល់ល្អ ក៏ត្រូវបើកប្រើការយ៉ាងពេញទៅហើយ តាំងតែឆ្នាំ ព.ស.2539

លុះបានឃើញការរីកលូតលាស់របស់ការងារដូច្នេះមករហូត លោកឪថាំម៉ាក់ឆះយោ ទើបបានត្រូវត្រៀមព្រមសំរាប់ការងារជំហានតទៅទៀត ដោយការអភិវឌ្ឍមហាធម្មកាយចេតិយ៍ ចេតិយ៍នៃព្រះរតនត្រ័យ ដែលគង់វង់ធន់ទៅជាង 1,000 ឆ្នាំ និងមហារតនវិហារឃុត ដោយនៅជុំវិញមហាធម្មកាយចេតិយ៍គឺជាស្ថានទីដែលអាចទទួល អ្នកដែលមកបដិបត្តិធម៌ព្រមគ្នាដល់ទៅ 1 លាននាក់

ពេលណាក៏ដោយដែលមានការបដិបត្តិធម៌របស់មនុស្ស 1 លាននាក់បង្កើតឡើង សសៃចិត្តដ៏បរិសុទ្ធរបស់គ្រប់គ្នា ហ្នឹងរួមកំលាំងគ្នាផ្លាស់ប្ដូរបរិយាកាសរបស់លោក អោយស្ងប់ត្រជាក់ត្រជុំបាន ទិដ្ឋភាពការបដិបត្តិធម៌នេះហ្នឹងបានទទួលការឆ្លុះបញ្ចាំងទៅដល់ខ្សែភ្នែករបស់មនុស្សលោក ដោយប្រព័ន្ធទាក់ទងប្រាស្រ័យនៃយុករបស់លោកដែលគ្មានព្រំដែន លុះមនុស្សលោកបានឃើញនិងនាំគ្នាស្រាវជ្រាវរកចម្លើយថា ហេតុអ្វីមនុស្សរាប់លាន អ្នកដែលមានសេចក្ដីព្រមព្រៀងគ្នាទាំងអស់នេះ ទើបព្រមចិត្តគ្នាបិទភ្នែក ស្ងប់ស្ងាត់ អ្វីទាំងនេះរមែងជាកំលាំងចិត្តអោយកើតការបដិបត្តិធម៌ទៅយ៉ាងទូលំទូលាយ ទូទាំងភូមិភាគរបស់ពិភពលោក

ក្រៅពីនេះ នៅបានកសាងបូជនីយស្ថានដែលសំខាន់ ដើម្បីជាកន្លែងរួមចិត្តរបស់សិស្សានុសិស្សទាំងអស់ ហើយជាការសម្ដែងក្ដីកត្តញ្ញូចំពោះមហាបូជនីយចារ្យគឺ មហាវិហារព្រះមង្គលទេពមុន្នី មហារវិហារលោកយាយអាចារ្យមហារតនឧបាសិកាច័ន្ទ ខុននុកយ៊ូង រួមទាំងបានកសាងលាសាឆាន់ដើម្បីប្រគេនចង្ហាន់ដល់ព្រះភិក្ខុសាមនេនបានរាប់ពាន់អង្គ

ទីបំផុតនៃក្ដីកត្តញ្ញូចំពោះគ្រូបាអាចារ្យ

ក្ដីសំរេចគ្រប់ប្រការរបស់វត្តព្រះធម្មកាយ មិនថាការកសាងកន្លែងផ្សេងៗ ការសាងសាសនាទាយាទ និងការផ្សប់ផ្សាយព្រះពុទ្ធសាសនា ដើម្បីនាំសន្តិសុខចូលដល់ចិត្តរបស់មនុស្សលោក គ្រប់យ៉ាងសំរេចបានក៏ព្រោះមានបុគ្គលសំខាន់គឺ លោកយាយអាចារ្យជាអ្នកដែលនៅពីខាងក្រោយ លោកជាគ្រូអ្នកអោយពន្លឺភ្លឺនៃផ្លូវធម៌និងជាអ្នកដឹកនាំចាំផ្ដល់កំលាំងចិត្តដល់សិស្សានុសិស្សក្នុងការធ្វើអំពើល្អ រហូតដល់ដង្ហើមចុងក្រោយរបស់លោក

ព្រះគុណរបស់លោកយាយហ្នឹងធំធេងណាស់មិនមានអ្វីប្រៀបបាន លោកឪ(ព្រះរាជភាវនាវិសុទ្ធ) ទើបបានលើកតម្កើងនាមរបស់លោកថា “លោកយាយអាចារ្យ មហារតនឧបាសិកាច័ន្ទ ខុននុកយ៊ូង អ្នកអោយកំណើតវត្តព្រះធម្មកាយ”

លោកយាយអាចារ្យអស់សង្ខាទៅកាលពីថ្ងៃអាទិត្យ ទី១០ កញ្ញា ព.ស.២៥៤៣ ដោយក្ដីកត្តញ្ញូនិងក្ដីគោរពស្រឡាញ់យ៉ាងខ្ពស់ដែលលោកឪថាំម៉ាក់ឆះយោមានដល់លោកយាយ លោកទើបបាននាំព្រះភិក្ខុ សាមនេន ឧបាសក ឧបាសិកា វត្តព្រះធម្មកាយ រួមទាំងសាធុជនកូនចៅលោកយាយទូទាំងពិភពលោក ខិតខំប្រឹងប្រែងទាំងកាយនិងចិត្តជាវាលារាប់ឆ្នាំ ដើម្បីប្រកបពិធីអុចភ្លើងកែវរំលាយរាងកាយលោកយាយនៅថ្ងៃទី៣ កុម្ភះ ព.ស.២៥៤៥ យ៉ាងធំធេងបំផុត ដើម្បីតបស្នងព្រះគុណដែលរកអ្វីផ្ទឹមមិនបាន និងដើម្បីប្រកាសព្រះគុណរបស់លោកយាយអោយមនុស្សលោកអោយបានទទួលដឹង

ពិធីអុចភ្លើងកែវគ្រានេះជាកម្មវិធីបុណ្យដ៏ធំធេងបំផុតមួយគ្រារបស់វត្តព្រះធម្មកាយ ជាលើកដំបូងដែលចៅអធិការវត្តព្រះថេរានុថេរះនៃលំដាប់ផ្សេងៗព្រមទាំងព្រះសង្ឃ ៣០,០០០ វត្តជាងទូទាំងប្រទេស រួមគ្នាហើយមិនក្រោម ១០០,០០០ អង្គ ធ្វើដំណើរមករួមពិធីរំលាយរាងកាយលោកយាយអាចារ្យ សូម្បីតែព្រះភិក្ខុមកពីក្រៅប្រទេស ក៏អោយក្ដដីមេត្តាធ្វើដំណើមកចូលរួមរំលាយរាងកាយលោកយាយជាច្រើន ការមករួមគ្នារបស់គណះសង្ឃចំនួនជាច្រើនដល់ថ្នាក់នេះ ចាត់ទុកជាហេតុការណ៍ដែលមិនធ្លាប់កើតឡើងមកពីមុនឡើយ

ថ្ងៃហ្នឹងជាថ្ងៃដ៏ល្អ ជាថ្ងៃដែលកូនចៅលោកយាយបានសម្ដែងក្ដីកត្តញ្ញូចំពោះលោក និងមានឱកាសបានឃើញដ៏វិសេស បានមានការប្រគេនសង្ឃទានដល់ព្រះភិក្ខុរាប់សែនអង្គ គឺជាការបានដ៏ប្រសើវិសេសគឺបានឱកាសនៃការសាងបុណ្យដ៏ធំធេង និងបានទទួលពរពីព្រះសង្ឃចំនួនរាប់សែនអង្គ ដែលចាត់ទុកជាការស្ដាប់ដ៏ល្អប្រសើ

ទោះបីលោកយាយអស់សង្ខាទៅហើយ លោកឪថាំម៉ាក់ឆះយោក៏នៅប្រឹងប្រែងធ្វើការយ៉ាងធ្ងន់រហូតមក ហើយកាន់តែធ្ងន់ទៅៗ ដើម្បីអោយការបដិបត្តិធម៌វិជ្ជាធម្មកាយ ដែលលោកយាយអាចារ្យស្នងមកពីលោកតាវត្តប៉ាកណាមផាស៊ីជេរឺន និងធ្លាក់មកដល់លោក បានផ្សប់ផ្សាយទៅសាងសន្តិសុខខាងក្នុង រហូតដល់ពង្រីកទៅរកសន្តិភាពរបស់មនុស្សលោក

គ្រប់យ៉ាងដែលសាង…..គ្រប់យ៉ាងដែលលោកឪថាំម៉ាក់ឆះយោគិត និងកសាងឡើងមក សុទ្ធតែធ្វើទៅដើម្បីគោលដៅត្រឹមតែមួយគត់គឺ សន្តិភាពនិងសន្តិសុខរបស់គ្រប់ៗជីវិតនៅក្នុងលោក

អ្នកដែលឧទិសជីវិតដើម្បីសន្តិភាពលោក

ចាប់តាំងតែពីលោកឪថាំម៉ាក់ឆះយោបានដឹងគោលដៅជីវិតថា មនុស្សលោកសុទ្ធតែស្វែងរកក្ដីសុខដ៏ពិតប្រាកដ លោកហើយនិងគណះសិស្សទើបបានរួមគ្នាកសាងវត្តព្រះធម្មកាយ ដើម្បីជាចំណុចនៃការធ្វើអំពើល្អ

ដោយគោលបំណងដែលមិនផ្លាស់ប្ដូរគឺ សន្តិភាពពិភពលោកកើតពីសន្តិសុខខាងក្នុង លោកទើបឧទិសជីវិតធ្វើគុណប្រយោជន៍អោយដល់សង្គមលោក ស្នាដៃដែលកើតចេញពីការលះបង់គ្រប់យ៉ាងមកជានិច្ចជាកាលរហូតរយះពេលជាច្រើនឆ្នាំ លោកឪថាំម៉ាក់ឆះយោបានសាងគុណប្រយោជន៍ដល់ប្រទេសនិងអង្គការទាំងឡាយ ដោយមិនកំណត់ជាតិសាសន៍ សាសនា និងជនជាតិដោយសម្ព័នភាព “សន្តិភាពលោកចាប់ផ្ដើមពីសន្តិសុខដោយការធ្វើសមាធិ” ដែលបង្កើតផលអោយបានឃើញហ្នឹងភ្នែករបស់មហាជនទូទាំងពិភពលោកថា សន្តិភាពពិភពលោកអាចបង្កើតឡើងជាមួយពិភពលោកមួយនេះបានពិតមែន ក្រៅពីនេះលោកនៅផ្ដល់ជំនួយក្នុងរឿងទំនុកបំរុងព្រះពុទ្ធសាសនានៅជាច្រើនប្រទេស រួមទាំងបន្ថយទុក្ខដល់ប្រទេសផ្សេងៗនៅគ្រាកើតភ័យធម្មជាតិទៀតផង

ដូច្នេះនៅថ្ងៃទី 22 មេសា ព.ស.2559 ដែលជាវារះថ្ងៃខួបកំណើតគំរប់ ៧២ ឆ្នាំ របស់លោកឪថាំម៉ាក់ឆះយោ និងត្រង់ជាមួយថ្ងៃឃុំគ្រងពិភពលោក ទើបមានអង្គការនានាទាំងនៅក្នុងនិងក្រៅប្រទេសរួម 40 ប្រទេស 97 អង្គការ ធ្វើដំណើរមកមុតិតាសក្ការះលោក ថែមទាំងជាការតមស្នងទឹកចិត្ត ផ្ដល់កំលាំងចិត្ត និងប្រកាសគុណអោយទូទាំងពិភពលោកបានដឹងថា លោកឪថាំម៉ាក់ឆះយោ ជាអ្នកដែលមានក្ដីតាំងចិត្តពិត និងអាចធ្វើបានសំរេចពិតដូចដែលបានតាំងចិត្តទុក ព្រមទាំងនាំបរិញ្ញាលើកតម្កើង សង្វាន់និងប័ណ្ណប្រកាសកិត្តយសមកប្រគេនលោក

ដោយពិធីប្រគេនរង្វាន់ប្រកាសកិត្តយសនៅគ្រានេះ មានបុគ្គលសំខាន់ពីប្រទេសនានាប្រកបដោយគណះសង្ឃដែលជាតំណាងរដ្ឋបាល តំណាងអង្គការរវាងប្រទេស រួមទាំងអ្នកសារព័ត៌មានពី 40 ប្រទេស ដែលច្រើនអង្គការនិងបុគ្គលទាំងឡាយទាំងអស់នេះ សុទ្ធតែមានក្ដីសំខាន់និងជាទីទទួលស្គាល់លំដាប់ពិភពលោក ដូចជា មហាថេរះសមាគម សភាសង្ឃ រដ្ឋបាល រដ្ឋសភា ក្រសួង បក្សរាជការ សមាគម មូលនិធិ ស្ថានីទូរទស្ស សារព័ត៌មាន ស្ថាប័ណ្ណការសិក្សា មជ្ឍមណ្ឌលបដិបត្តិធម៌ ជាដើម ក្រៅពីនេះនៅមានសាសនាគ្រឹសដែលជាមិត្តកាន់សាសនាខុសគ្នា តាំងចិត្តមករួមប្រកាសកិត្តយសជាមួយគ្នាដូចគ្នា

ហ្នឹងបានឃើញថា លុះបុគ្គលដែលមានបេះដូងដ៏ធំធេង មានក្ដីតាំងចិត្តឧទិសខ្លួន មានគោលដៅ មានគោលបំណង ឧបសគ្គទាំងតូចធំ ក៏មិនអាចធ្វើអោយលោករាថយ អស់កំលាំងចិត្ត បញ្ឈប់ការតាំងចិត្ត អ្វីផ្សេងៗដែលលោកឪថាំម៉ាក់ឆះយោបានធ្វើរហូតទាំងជីវិតរបស់លោក មិនមែនដើម្បីរង្វាន់ តែអ្វីដែលកើតឡើងនៅគ្រានេះ សុទ្ធតែជាកំលាំងចិត្តរវាងផ្លូវ មុនហ្នឹងដំណើរការអោយដល់គោលដៅដ៏ពិតប្រាកដ

គោលដៅរបស់លោកមានត្រឹមតែមួយ មិនដែលផ្លាស់ប្ដូរគឺ ការធ្វើអោយមនុស្សជាតិនៅលើពិភពលោកនេះ បានជួបសេចក្ដីសុខដ៏ពិតប្រាកដ World peace through inner peace ព្រោះសន្តិភាពពិភពលោកហ្នឹងចាប់ផ្ដើមបានពីចិត្តដែលស្ងប់ មានសតិស្មារតីនិងពោពេញទៅដោយបញ្ញា ក្ដីសុខដែលរកអ្វីផ្ទឹមមិនបានហ្នឹងកើតឡើង ផលដែលផ្ដល់អោយធ្វើអោយកើតក្ដីស្ងប់នៅក្នុងចិត្តរបស់ខ្លួន ពង្រីកទៅដល់គ្រួសារ ជុំជន សង្គម ប្រទេសជាតិ និងពិភពលោកហ្នឹងបង្កើតសន្តិភាពដ៏សម្បូរបែបនៅទីបំផុត